ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យ​ម្នាក់​ទំនេរអត់ការងារធ្វេីជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខ​ ត្រូវនគរបាលឃាត់ខ្លួនក្នុងចំណោមបក្ខពួក៧នាក់

ចែករំលែក៖

ខេត្តតាកែវ​ ៖​ ក្មេងទំនេីងជាសិស្សវិទ្យាល័យម្នាក់​ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ធ្វេីការឃាត់ខ្លួន​ បន្ទាប់ពីនាំគ្នាជិះម៉ូតូដេញវាយគូជម្លោះក្នុងចំណោម០៧នាក់(២ក្រុម)​ ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដែលក្រុមការងារកាសែតនគរវត្ត​និងនគរដ្រេហ្គន​ទទួលបាននាព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០២៤​ ។ 

​   ក្នុងប្រតិបត្តិការ​នេះ​ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  និងមានការ សម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងជំនាញស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ក្នុងចំណោម០៧នាក់(២ក្រុម) ពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ម្តុំផ្សារអង្គតាសោម  ស្រុកត្រាំកក់  កាលពីរសៀលថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៤។ 

ជនសង្ស័យមានឈ្មោះ ជា ថាវិន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី 11Aនៃវិទ្យាល័យតេជោហ៊ុនសែនអង្គសោម។ ចំណែកបក្សពួកទាំងពីរក្រុមនេះ សមត្ថកិច្ចជំនាញបានក្តាប់មុខសញ្ញាអស់ហើយនិងកំពុងធ្វើសាវតារតាមឃាត់ខ្លួន​ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖