ខេត្តកំពត ៖ រយៈពេលពេញមួយថ្ងៃកន្លងមកនេះ ការដោះស្រាយអំពីករណីក្មេងស្រីដែលបានអៈអាងថាមានអាយុ ១៣ ឆ្នាំមានផ្ទៃពោះត្រូវបានបុរសដែលមានឈ្មោះខ្លាកំពត ( ឈ្មោះក្នុងបណ្តាញសង្គម Facebook ) បោះបង់ចោលនឹងមិនមានទំនួលខុសត្រូវជាមួយខ្លួន។ នេះជាការលើកឡើងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។
លោកស្នងការបន្តថា ៖ ខ្ញុំសូមជំរាបជូនសាវតានៃរឿងដូចខាងក្រោយ :
1. នៅពេលទទួលបានពត៏មាននេះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងដោយមានការឯកភាពពីលោក ព្រៈរាជអាជ្ញារ បានអញ្ចើញភាគីខាងបុរសមកអធិការក្រុងកំពតដើម្បីសាកសួរ ពីព្រោះពាក់ពន្ធ័និងការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ។
2. បានធ្វើការទំនាក់ទំនងជាមួយនារីរងគ្រោះ និងធ្វើការស្រាវជ្រាវរកសាវតាពិតប្រាកដ ជាក់ស្តែងនារីនោះមិនមែនអាយុ ១៣ ឆ្នាំនោះទេ! កំណើតកើតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ 2000 យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន ។
3. បានធ្វើការសំរបសំរួលអ្នកទាំងពីរអោយត្រូវរ៉ូវគ្នាវិញ ហើយភាគីខាងបុរសក៏មិនបានបៈបង់ចោលនារីនោះដែរ នារីនោះទេដែលតែងតែរត់ទៅផ្ទះឯស្រុកកំណើត ។
4. នារីនោះគាត់បានប្រឌិតថាគាត់មានអាយុ ១៣ ឆ្នាំក៏ព្រោះតែមិនមានថវិការដើម្បីត្រៀមសំរាលកូន និងសង្ឃឹមថានិងមានអង្គការនិងសប្បរសជនផ្សេងៗជួយដើម្បីសំរាលបន្ទុកគាត់នៅពេលសំរាលកូននៅពេលខាងមុខ ។
5. លទ្ធផលចុងក្រោយគឺភាគីខាងបុរសព្រមទាំងម្តាយព្រមទទួលរ៉ាប់រងនិងទទួលស្គាល់នារីនោះជាកូនប្រសារ ក៏ប៉ុន្តែនារីនោះមិនព្រមផ្សៈផ្សាយជាមួយបុរសនោះតទៅមុខទៀតទេ ហើយក៏មិនទទួលការទំនប់បំរុងអ្វីទាំងអស់ពីខាងបុរសដែលត្រូវបានចោទប្រកាន់ពីខាងលើ ។ សមត្ថកិច្ចរបស់បានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងនិងកិច្ចសន្យារវាងអ្នកទាំងពីរ និងបានធ្វើការអប់រំណែនាំនារីនោះអោយឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត ។ សូមអរគុណចំពោះតាមដានរបស់បងប្អូនទាំងអស់គ្នា ៕
ដោយ ៖ សិលា