ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿងដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជាជួបខ្យល់រលកធំបានលិចនៅក្នុងសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំ រួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង នាវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ហើយភ្លាមៗជនរងគ្រោះនៅលើកប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះនិងស្រង់ជនរងគ្រោះជាបឋមពីក្នុងសមុទ្រ។ សូមបញ្ជាក់ថា ៖ កប៉ាល់ដែលលិចនេះមានបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ  ជម្រៅទឹក ជាង៣ម៉ែត្រ ។នៅលើនាវាមានដឹកទំនិញ(កុងតឺន័រ)ចំនួន៥៣កុងតឺន័រ មានមនុស្សចំនួន ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុង និងយកទូកុងតឺន័របានទាំង៥៣ទូ ដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូប័រល្បឿនលឿនដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនឹងសមត្ថកិច្ចចម្រុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានឱ្យដឹងថា៖ ក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចចម្រុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាព មិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនឹងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អាជ្ញាធររដ្ឋបាលខេត្តរួមនឹងខាងកំពង់ផែស្វយ័តក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៌។

ជនរងគ្រោះចំនួន១០នាក់នោះមានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ

២.ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ

៣.ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិថៃ

៤.ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិថៃ  

៥.ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិថៃ

៦.ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិថៃ

៧.ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិថៃ

៨.ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ

៩.ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ

១០.ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ ។

   នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់ និងជួយលើកទូកុងតឺន័របានទាំង៥៣ទូ ទាន់ពេលវេលា លិចតែកប៉ាល់ប៉ុណ្ណោះ ៕

ដោយ ៖ សិលា


ចែករំលែក៖