ព័ត៌មានទាន់ហេតុការណ៍៖

ពន្ធអាករទាំង ១៣ប្រភេទ ក្រោមច្បាប់ស្តីពីសារពើពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា បញ្ជាក់ពី ពន្ធអាករទាំង ១៣ប្រភេទ ក្រោមច្បាប់ស្តីពីសារពើពន្ធ ក្នុងនោះរួមមាន ៖
១. ពន្ធលើប្រាក់ចំណូល
សម្រាប់នីតិបុគ្គល
• ២០% សម្រាប់សហគ្រាសនីតិបុគ្គល រួមបញ្ចូលទាំងពន្ធលើចំណេញមូលធន
• ៣០% សម្រាប់ប្រតិបត្តិការប្រេងកាត និងធនធានធម្មជាតិ
សម្រាប់រូបវន្តបុគ្គល
• ០% – ២០% សម្រាប់សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនសហកម្មសិទ្ធិ កំណើនតាមថ្នាក់
• ២០% ពន្ធលើចំណេញមូលធន កាតព្វកិច្ចជាភ្នាក់ងារកាត់ទុករបស់អ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាស ៤% – ១៥% សម្រាប់ការទូទាត់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
• ១៤% សម្រាប់ការទូទាត់ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន

២. ពន្ធលើប្រាក់បៀវត្ស
-០% – ២០% សម្រាប់រូបវន្តបុគ្គលនិវាសនជន កំណើនតាមថ្នាក់
-២០% សម្រាប់រូបវន្តបុគ្គលអនិវាសនជន
• ២០% ចំពោះអត្ថប្រយោជន៍បន្ថែម

៣. អាករលើតម្លៃបន្ថែម
-០% សម្រាប់ការផ្គត់ផ្គង់ជាប់អាករចំពោះទំនិញនាំចេញ ឬសេវានៅក្រៅព្រះរាជាណាចក្រកម្ពុជា
• ១០% សម្រាប់ការផ្គត់ផ្គង់ជាប់អាករចំពោះទំនិញ ឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា

៤. អាករពិសេស
• ៣% – ១០% សម្រាប់ការផ្គត់ផ្គង់សេវា
-៥% – ៣៥% សម្រាប់ការផលិត ឬការចែកចាយទំនិញ

៥. អាករសម្រាប់បំភ្លឺសាធារណៈ
-៥% សម្រាប់ការផ្គត់ផ្គង់នូវផលិតផលសុរា មេរ័យ និងថ្នាំជក់តែមួយលើក

៦. អាករលើការស្នាក់នៅ
-២% សម្រាប់ការផ្គត់ផ្គង់សេវាស្នាក់នៅក្នុងសណ្ឋាគារ
៧. ពន្ធប៉ាតង់
• ៤០ ម៉ឺនរៀល – ៥ លានរៀល អនុវត្តតាមប្រភេទអ្នកជាប់ពន្ធនីមួយៗ (តូច.មធ្យម និងធំ)
៨. ពន្ធលើផ្ទាំងផ្សព្វផ្សាយ
-១០០៛ – ១ ៥០០៛/៥ម និងកម្ពស់ សម្រាប់ការផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងចល័ត និងអចល័ត
៩. ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ
-១០% អនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករនៃអចលនទ្រព្យដែលមិនមែន ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
១០. ពន្ធលើអចលនទ្រព្យ
• 0.9% សម្រាប់អនុវត្តលើអចលនទ្រព្យ

១១. ពន្ធប្រថាប់ត្រា
-0.9% សម្រាប់ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន និងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
-៤% សម្រាប់ការផ្ទេរកម្មសិទ្ធិ ការដាក់ភាគហ៊ុនជាអចលនទ្រព្យ និងចលនទ្រព្យក្នុងក្រុមហ៊ុន
• ១ លានរៀល សម្រាប់ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងបិទក្រុមហ៊ុន

១២. ពន្ធលើដីធ្លីមិនបានប្រើប្រាស់
• ២% អនុវត្តលើដីធ្លីមិនបានប្រើប្រាស់ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
១៣. ពន្ធលើមធ្យោបាយដឹកជញ្ជូន
• ៥ ម៉ឺនរៀល – ២ លានរៀល តាមប្រភេទមធ្យោបាយ និងទំហំស៊ីឡាំង ឬទម្ងន់ផ្ទុក ឬចំនួនកៅអី ៕

ដោយ ៖ សិលា


ចែករំលែក៖