ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ បានដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះក្នុងមូលដ្ឋាន។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅផ្លូវលេខ១៩៨៦ មុខមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ឆាយ វាសនា អភិបាលរងខណ្ឌ បានអោយដឹងថា ការដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះនៅពេលនេះគឺដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍និងដេីម្បីការពារសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់។លោកអភិបាលរងខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយការទទួលខុសត្រូវ។ ក្នុងការចុះពិនិត្យនោះដែរគឺមានកម្លាំងចូលរួមសរុបចំនួន៣២នាក់ ក្នុងនោះមាន៖
-មន្ត្រីសាលាខណ្ឌមានចំនួន០៦នាក់
-នគរបាលខណ្ឌចំនួន១៣នាក់
-កងរាជអាវុធហត្ថ០៧នាក់
-សណ្ដាប់ធ្នាប់ចំនួន០៦នាក់ ។
លោកអភិបាលរងខណ្ឌបានបន្តអោយដឹងទៀតថា ជាលទ្ធផលបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨០គ្រឿង និងរថយន្តចំនួន ៣៧គ្រឿង អាវុធឆ្លងកាត់គ្មាន៕
ដោយ៖ ចន្ទ លីហ្សា