ព័ត៌មានទាន់ហេតុការណ៍៖

«សម្តេចម៉ែ ព្រះរាជទានព្រះរាជសម្ធិផលជូនប្រជានុរាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន ១១មុឺនដុល្លារអាមេរិក»

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាមនូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១១៥២០០ដុល្លារអាមេរិក កសាងព្រះរាជសមិទ្ធផលរួមាន ជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣០០០ម បាតក្រោម ៨ម ខ្នងលេី ៦ម ចំណាយព្រះរាជទ្រព្យចំនួន ៧៨៧៣២ ដុល្លារ នៅភូមិត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងជីកស្រះទឹក ១កន្លែងទំហំ ១០០ម ទទឹង ៧៥ម ជម្រៅ ៣ម ចំណាយព្រះរាជទ្រព្យចំនួន ៣៦៥៧៦ ដុល្លារ នៅភូមិត្រពាំងទឹក ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ដល់ប្រជានុរាស្រ្តស្របតាមការដឹកនាំដ៏ថ្លៃថ្លានៃ អង្គសម្តេចឪ នៃយើងចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖