ព័ត៌មានទាន់ហេតុការណ៍៖

ពិធីស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នៅប្រទេសអូស្រ្តាលី

ចែករំលែក៖

ប្រទេសអូស្ត្រាលី : នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី និងសូមអរគុណលោកស្រី Jodie Bjerregaard នាយិកាប្រចាំតំបន់មេគង្គ និងសហការី ដែលបានរៀបចំការទទួលស្វាគមន៍គណៈប្រតិភូ នៅភោជនីយដ្ឋាន Dock 37 ទីក្រុងមែលប៊ើន។

ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មានគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៕

ដោយ ៖ សិលា 


ចែករំលែក៖