ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមស្មើជាមួយអាល្លឺម៉ង់ ស្វ៊ីសកក់កៅអីវគ្គ១៦ក្រុមយូរ៉ូ២០២៤ ក្នុងនាមក្រុមឈរលេខ២ពូល A

ចែករំលែក៖

ក្រុមជម្រើសជាតិស្វីសបានឈានទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមឈរលេខ២ក្នុងពូល A បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ Dan Ndoye នាំមុខក្នុងតង់ទី១ និង១គ្រាប់តាមស្មើវិញរបស់កីឡាករ Fullkrug នៅក្នុងម៉ោងបន្ថែម៩០+២ ដែលធ្វើឲ្យស្វ៊ីសមាន៥ពិន្ទុក្រោយឈ្នះ១ និងស្មើ២។

មានការអបអរយ៉ាងខ្លាំងពីអ្នកគាំទ្រពីក្រុមម្ចាស់ផ្ទះនៅពីក្រោយគ្រាប់បាល់បញ្ចូលទីរបស់ Fullkrug ខណៈដែលអាល្លឺម៉ង់រក្សាការចាប់ផ្តើមមិនដែលចាញ់របស់ពួកគេនៅ Euro 2024។ នេះជាការវាយសម្រុករបស់ស្វីសដែលបានការពារយ៉ាងម៉ឺងម៉ាត់អស់រយៈពេលជាង៩០នាទី ប៉ុន្តែពួកគេនៅតែឈានទៅវគ្គបន្តដូចគ្នា។

លោក Julian Nagelsmann គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់បាននិយាយថា “នៅទីបញ្ចប់ ខ្ញុំគិតថាចំណុចនេះសមនឹងទទួលបាន។ យើងបានប្រថុយប្រថានច្រើន ដោយសារយើងអាចស៊ុតបញ្ចូលទីគ្រាប់ទីពីរ។ ស្វ៊ីសជាក្រុមខ្លាំង និងជាការប្រកួតដ៏ល្អមួយ ខ្ញុំគិតថា ប្រសិនបើយើងរកបានគ្រាប់បាល់ដំបូងនោះ វាពិតជាលំបាកណាស់សម្រាប់ស្វីស”។

ចំណែកអ្នកគាំទ្រស្វីសបានស្រែកហ៊ោ និងច្រៀងនៅទីលានប្រកួត បន្ទាប់ពីគ្រាប់បាល់នាំមុខ ដោយ Ndoye ជាអ្នកស៊ុតបាល់បញ្ចូលទី។ Ndoye ក៏មានគ្រាប់បាល់ដែលត្រូវបានមិនអនុញ្ញាតដោយសារតែ offside នៅក្នុងតង់ទីពីរ បន្ទាប់ពីជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) បានធ្វើអន្តរាគមន៍សម្រាប់ Robert Andrich របស់អាល្លឺម៉ង់។

តាមរយៈការឈ្នះក្នុងពូល A អាល្លឺម៉ង់ត្រូវប្រឈមមុខនឹងក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B របស់អង់គ្លេសនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ខណៈស្វ៊ីសនឹងត្រូវប៉ះក្រុមឈរលេខ១ក្នុងពូល B វិញ។ ចំណែកស្កុតឡេនបានបាត់បង់ឱកាសក្នុងការប្រជែងកៅអីវគ្គ១៦ក្រុមហើយ ដោយធ្វើមិនបានល្អក្នុងវគ្គជម្រុះតាមពូល ពោលគឺ៣ប្រកួតស្មើ១ និងចាញ់២ មានតែ១ពិន្ទុប៉ុណ្ណោះ រីឯហុងគ្រីមាន៣ពិន្ទុឈរលេខ៣ក្នុងពូល រង់ចាំមើលអ៊ុតលទ្ធផលក្រុមលេខ៣ល្អតាមពូលនីមួយៗ ៕

ដោយ៖ ភារៈ(រូបភព ៖ BBC/EURO2024)


ចែករំលែក៖