ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកSZIJJÁRTÓ Péterរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី២៥ ខែមិថុនា លោកWang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកSZIJJÁRTÓ Péterរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីតាមការណាត់។

លោកWang Yi បានអបអរសាទរចំពោះភាគីហុងគ្រីដែលជិតនឹងធ្វើជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុបនៅពេលខាងមុខនេះ ដោយគូសបញ្ជាក់ថា ភាគីចិនបានចាត់ទុកភាគីសហភាពអឺរ៉ុបជាដៃគូសហប្រតិបត្តិការដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើទំនើបកម្មតាមបែបផែនចិន សង្ឃឹមថា សហភាពអឺរ៉ុបអាចដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីធានាឱ្យទំនាក់ទំនងរវាងប្រទេសចិននិងសហភាពអឺរ៉ុបអភិវឌ្ឍដោយស្ថិរភាពនិងរឹងមាំ។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ជាការឆ្លើយតប លោកSZIJJÁRTÓ Péterបានលើកឡើងថា ភាគីហុងគ្រីរីករាយជំរុញឱ្យសហភាពអឺរ៉ុបនិងប្រទេសចិនបង្កើនការយល់ដឹងគ្នាទៅវិញទៅមក លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ប្រឆាំងការគាំពារនិយម។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ភាគីទាំង២ក៏បានផ្លាស់ប្តូរមតិយោបល់ស្តីពីបញ្ហាអ៊ុយក្រែន។លោកSZIJJÁRTÓ Péterបានលើកឡើងថា “គំនិតឯកភាព៦ចំណុច”ដែលលើកឡើងដោយភាគីចិននិងប្រេស៊ីលមូលដ្ឋនដ៏ល្អសម្រាប់ការចរចានាពេលអនាគត សូមថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការខិតខំស្វែងរកសន្តិភាព។ចំណែក លោកWangYiបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយប្រទេសទាំងអស់ដែលមានឆន្ទៈដូចគ្នា ប្រមូលផ្តុំជាបន្តបន្ទាប់នូវធាតុចូលនៃសន្តិភាព ដើម្បីខិតខំប្រឹងប្រែងសម្រេចបានការចរចាសន្តិភាពនៅទីចុងបំផុត៕

ដោយ ៖ សិលា


ចែករំលែក៖