ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពអាកាសហ្វីលីពីនចូលរួមក្នុងសមយុទ្ធចម្រុះជាតិសាសន៍ក្នុងប្រទេសអូស្ត្រាលី

ចែករំលែក៖

កងទ័ពអាកាសហ្វីលីពីនបានមកដល់ភាគខាងជើងប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ (10 កក្កដា) ដើម្បីចូលរួមក្នុងសមយុទ្ធប្រយុទ្ធជាមួយយន្តហោះចម្បាំងអាមេរិក និងអូស្ត្រាលីជាលើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍។
យន្តហោះចម្បាំងហ្វីលីពីន FA-50 ចំនួន 4 គ្រឿង និងបុគ្គលិក162នាក់បានចូលរួមក្នុងសមយុទ្ធ Pitch Black នៅទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីប្រទេសចំនួន 20 និងយន្តហោះចម្បាំងចំនួន 140គ្រឿង ។
អ្នកបើកយន្តហោះ FA-50PH របស់កងទ័ពអាកាសហ្វីលីពីនកាន់ទង់ជាតិអូស្ត្រាលីបន្ទាប់ពីបានមកដល់មូលដ្ឋាន RAAF ដាវីន មុនសមយុទ្ធ Pitch Black ក្នុងប្រទេសអូស្ត្រាលី ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2024។
វរសេនីយ៍ឯក Pete Robinson នៃកងទ័ពអាកាស Royal Australian Air Force (RAAF) បាននិយាយថា “នេះជាលើកទីមួយហើយដែលពួកគេបាននាំយកយន្តហោះចម្បាំងទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ 1963 ហើយវាជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសអូស្ត្រាលីដែលត្រូវបានជ្រើសរើសជាទីតាំងអាទិភាពដំបូងសម្រាប់ការអនុវត្តនេះ។
លោកបានបន្ថែមថា ដែនដីភាគខាងជើងផ្តល់នូវ “ដែនអាកាសដ៏ធំ” ដើម្បីបង្កើនសមត្ថភាព ចាប់ពីការប្រយុទ្ធរហូតដល់ការប្រើប្រាស់ប្រព័ន្ធរ៉ាដា និងមីស៊ីល ដើម្បីវាយប្រហារសត្រូវ លើសពីចម្ងាយដែលមើលឃើញ។
យន្តហោះចម្បាំងហ្វីលីពីននឹងធ្វើការជាមួយកងកម្លាំងអាកាសផ្សេងទៀតដើម្បីដោះស្រាយបញ្ហាស្មុគស្មាញប្រឆាំងនឹងគូប្រជែងក្លែងបន្លំ និងការគំរាមកំហែងពីដី៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖