ភ្នំពេញ៖ ស្ត្រីម្នាក់បេីករថយន្តLEXUS RX330ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត FORD BRONCO ដែលបេីកបរដោយបុរសម្នាក់នៅផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាត ។
ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោយស្ថានទូតចិន ផ្លូវ១៧៥កែងផ្លូវ៤១៨ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក FORD BRONCO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2CA-7585 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៥ ក្រោយស្ថានទូតចិន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែស្ត្រីម្នាក់បេីករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-1660
បេីកតាមបណ្ដោយផ្លូវ៤១៨ទិសដៅពីកេីតទៅលិចជាន់ហ្វ្រ័ងមិនទាន់ក៍ជ្រុលទៅបុករថយន្តFORD ចំផ្នែកខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យខ្ទាតរងការខូចខាតក្រពឹតទ្វារក្រោយចំហៀងខាងឆ្វេងនិងត្រគាកចំហៀងខាងឆ្វេង ។
ដោយឡែករថយន្ត LEXUS វិញរងការខូចខាតកាងមុខតិចតួច ហើយក្នុងហេតុការណ៍នេះមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ក្រោយពេលកេីតហេតុ ក៍មានតំណាងភាគីទាំងសងខាងបានមកសម្របសម្រួលគ្នាដោយខាងរថយន្ត LEXUS សុខចិត្តយករថយន្ត FORD ទៅជួសជុលអោយវិញដេីម្បីបញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ