ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅ នាំខ្លួនជនត្រូវចោទ០៣នាក់ទៅកាន់ពន្ធនាគារខេត្តប៉ៃលិនតាមដីការពីបទហឹង្សា

ចែករំលែក៖

ខេត្តប៉ៃលិន÷បើតាមរបាយការណ៍របស់មន្ត្រីជំនាញសមត្តកិច្ចនៃអធិការស្រុកសា

លាក្រៅ កាលពីនៅវេលាម៉ោង ១៨ នឹ ង ៣០ នាទី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអ

ធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាន នាំខ្លួនជនត្រូវចោទ ចំនួន ០៣ នាក់ ។

សមត្ថកិច្ចនគរបាលជំនាញស្រុកបានបន្តថា÷ជនត្រូវចោទទាំង០៣នាក់ដែលនាំខ្លួនទៅពន្ធនាគារខេត្តប៉ៃលិនមានឈ្មោះដូចខាងក្រោម÷ ទី០១: ឈ្មោះ ផៃ សង្ហា ភេទប្រុសអាយុ២០ ឆ្នាំមានទីលំនៅភូមិអូរឈើ ក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

-ទី០២: ឈ្មោះ ផៃ ប៉ន ភេទប្រុសអាយុ២៤ ឆ្នាំមានទីលំនៅភូមិអូរឈើក្រំឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

-ទី០៣: ឈ្មោះ វែង ជីវ៉ា ភេទប្រុសអាយុ១៥ ឆ្នាំមានទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស៊ុយ រ៉ាហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ។

ដោយ :ស សារ៉េត

 


ចែករំលែក៖