ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី រោគសញ្ញាធំៗ នៃជំងឺវិបត្តិរំលាយអាហារ!

ចែករំលែក៖

ភ្នំពេញ ៖ វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។

ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖

– បរិភោគអាហារឆាប់ឆ្អែត

– តឹងណែនពោះក្រោយបរិភោគ

– ឈឺចុងដង្ហើម

– ក្រហាយចុងដង្ហើម

“ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖