ភ្នំពេញ ៖ ការងារអង្គរក្ស ត្រូវពិនិត្យកម្លាំងជាប្រចាំ ក្នុងនោះការខ្ចីកម្លាំងទៅប្រើក៏ត្រូវសម្រួលឡើងវិញក្នុងភាគរយណាមួយ! នេះជាប្រសាសន៍លើកឡើងពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំថា ៖ កន្លងទៅ ក៏បានមួយចំនួន ដែលកាលពីមុនត្រូវបានឲ្យខ្ចី ទៅតាមនេះ ទៅតាមនោះអញ្ចឹងទៅ ! ប៉ុន្តែក្នុងអាណត្តិនេះ , ខ្ញុំមិនចង់ឲ្យយើងប្រមូល 100% មកចូលក្នុងឃ្លាំងវិញទេ។ ប៉ុន្តែយ៉ាងតិចណាស់ក៏បាន 50% នៃចំនួន។
លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តថា, «យើងធ្វើម្ដងបន្តិច ម្ដងបន្តិច ! មិនអាចទៅម្ដងកាច់ចង្កូត ឱ្យវាកៅសិបដឺក្រេភ្លាមក្នុងពេលមួយតែមួយ» ។ ដូច្នេះសុំឱ្យប្រធាននាយកដ្ឋានអង្គរក្ស មេត្តាយកចិត្តទុកដាក់ខ្ពស់ ជាពិសេសត្រូវពិនិត្យកម្លាំងជាប្រចាំ ! ក្នុងការ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងរបស់យើង ។
លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងទៀតថា ៖ ជាមួយគ្នានេះ សូមឱ្យអគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានអង្គរក្ស ពិនិត្យក្នុងការប្រើប្រាស់ កម្លាំងឲ្យបានច្បាស់លាស់ ចៀសវាងយកកម្លាំងទៅប្រើប្រាស់ ខុសគោលដៅ ៕
ដោយ ៖ សិលា