ខេត្តសៀមរាប ៖ នៅវេលាម៉ោង១៧:៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយ ភ្លៀងខ្យល់កន្ត្រាក់ រលំដេីមឈេីសង្កត់ លេីម៉ូតូរ៉ឺម៉ក ដែលមានអ្នកជិះ និងអ្នកបើកបរសរុប០៥ នាក់ បណ្តាលអោយមាន ស្លាប់មនុស្ស ចំនួន០១នាក់ភេទប្រុស(ជាប់ក្រោមដើមឈើ និងរ៉ឺម៉ក) និងរបួស ចំនួន០៤ នាក់(ស្រាល៣នាក់ធ្ងន់០១ នាក់) ត្រូវបាននាំ ទៅសង្គ្រោះ នៅមន្ទីរពេទ្យសឹង្គ រិទ្ធីរ៉េត ។
ព័ត៌មានបឋមពីសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ៖
1-អ្នកបេីកបររុឺម៉ក ឈ្មោះ ស៊ូ សាវ៉ាត ភេទប្រុស ឆ្នាំកំណេីត ១៩៨៣ រស់នៅផ្ទះជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប 078757580 ។
2-ឈ្មោះ អ៊ុន ខូយ ភេទ ប្រុស មុខរបរមេភូមិ រស់នៅភូមិរលួស ស្រុកកោះអណ្តែត ខេត្តតាកែវ(ស្លាប់)។
3-ឈ្មោះ ឃិន ប៉ោត ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
4-ឈ្មោះ សៅ ថុល ភេទ ប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
5-ឈ្មោះ ប៉ាក សុខា ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពខេត្តសៀមរាប ដឹកនាំដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង មន្ត្រីចម្រុះ អាជ្ញាធរជាតិអប្សរា កំពុងធ្វើការ កាត់ដើមឈើចេញ និងបញ្ជៀស ចរាចរណ៍ នៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានបញ្ជាក់យ៉ាងដូច្នេះថា, កម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្សាមី (Gaemi) គ្រប ដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និង ខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥% ៕
ដោយ ៖ សិលា