ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើស បានចុះប្រតិបត្តិការបង្រ្កាបទីតាំងលួចលក់ប្រេងម៉ាសុីនលាយក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ” ហេង សុខជា” ដែលដាក់តាំងលក់ប្រេងម៉ាសុីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៤នេះ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។
ក្នុងកិច្ចប្រតិបត្តិការបានដឹកនាំ សម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល។
ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន សម្រេចរឹបអូសដកហូត ជាបណ្ដោះអាសន្ន រួមមាន ៖
-ប្រេងរំអិលម៉ាក NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង)។
-ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង )
ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល៣ម៉ោង សម្រេចបញ្ជូនសម្ភារៈទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ន និងដំណេីរការនីតិវិធីលេីម្ចាស់ទីតាំងឈ្មោះ ហេង សុខជា សាកសួរតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ មន្រ្តីជំនាញ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាបន្ទុកនៃការខាតបង់ធំបំផុតក្នុងការប្រេីប្រាស់ផលិតផលក្លែងក្លាយ ករណីអាហារគឺប្រាកដណាស់ប៉ះពាល់សុខភាពជាចម្បង សូមមានគុណធម៌ និងបញ្ឍប់ការកេងចំណញដោយទុច្ចរឹតបែបនេះ៕
ដោយ៖ តារា