ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប្រឆាំ​ងបទល្មេីសសេដ្ឋកិច្ច​ ចុះបង្រ្កាប​ទី​តាំង​ស្ដុកទុកប្រេងNOVA-2T​ (លក់ប្រេងម៉ាសុីនក្លែងក្លាយ)​ ល្មេីសបន្លំសិទ្ធិអ្នកប្រេីប្រាស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ កម្លាំងនគរបាល​ប្រឆាំ​ង​បទល្មើស​ បានចុះប្រតិបត្តិការ​បង្រ្កាប​ទីតាំង​លួចលក់ប្រេងម៉ាសុីនលាយក្លែងក្លាយមួយកន្លែង​ ដេប៉ូយី​ហោ”​ ហេង សុខជា”​ ដែលដាក់តាំងលក់ប្រេងម៉ាសុីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៤​ ខែកក្ដដា​ ឆ្នាំ២០២៤នេះ​ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corpo​ration​ ។ 

ក្នុងកិច្ច​ប្រតិបត្តិការ​បានដឹកនាំ​ សម្របសម្រួល​នីតិវិធី​ ពីលោក​ រ៉ែន នរិទ្ធ ព្រះរាជអាជ្ញា​រង​ នៃអយ្យការអមសា​លាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល​។ 

ក្នុងពេលចុះឆែកឆេរ​ សមត្ថកិច្ច​រកឃើញ​ប្រេងម៉ាស៊ីន​ សម្រេចរឹបអូស​ដកហូត​ ជាបណ្ដោះអាសន្ន​ រួមមាន​ ៖

-ប្រេងរំអិលម៉ាក NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប N​OVA 2T ចំនួន ១,២៦២ កំប៉ុង)។ 

-ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០​៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេង​រំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុ​ង )

ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល៣ម៉ោង​ សម្រេចបញ្ជូ​នសម្ភារៈទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ន​ និងដំណេីរការនីតិវិធីលេីម្ចាស់ទីតាំង​ឈ្មោះ ហេង សុខជា​ សាកសួរ​តាម​នីតិវិធី​ច្បាប់​។ 

ជាមួយគ្នានេះ​ មន្រ្តីជំនាញ​ ក៏បានអំពាវនាវ​ឱ្យ​បងប្អូនប្រជាពលរដ្ឋ​ជាបន្ទុកនៃការខាតបង់ធំបំផុតក្នុងការប្រេីប្រាស់ផលិតផលក្លែងក្លាយ​ ករណី​អាហារគឺប្រាកដណាស់ប៉ះពាល់សុខភាពជាចម្បង​ សូមមានគុណធម៌​ និងបញ្ឍប់ការកេងចំណញដោយទុច្ចរឹតបែបនេះ៕

ដោយ​៖ តារា​


ចែករំលែក៖