ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​សែនសុខ​ ឃាត់ខ្លួនក្មេងស្ទាវចំនួន០២នាក់ ពាក់ព័ន្ធករណីកែច្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាល​ខណ្ឌ​សែនសុខ​ បានឃាត់ខ្លួនក្មេងស្ទាវចំនួន០២នាក់ ពាក់ព័ន្ធករណីកែច្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ​ យកមកអប់រំណែនាំ។ 

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមបទបញ្ជារបស់  លោកឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈចំនួន០២ករណី​ មានដូចខាងក្រោម​៖

*ករណីទី១៖​ នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ ០១គ្រឿង។

*ករណីទី២៖​ នៅលើផ្លូវបេតុងបុរីមហាសែនសុខ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ០ ១គ្រឿង។

បច្ចុប្បន្ន​ម៉ូតូទាំង០២គ្រឿង​ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ចំណែកអ្នកបេីកបរម៉ូតូ​ កម្លាំងជំនាញបានកោះហៅអាណាព្យាបាលមកធ្វេីលិខិតធានា និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ​៖ តារា​


ចែករំលែក៖