ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្រោមច្បាប់ស្តីពីវិនិយោគ = បែរជាក្រុមឧទ្ទាមក្រៅច្បាប់ថាជាការលក់ប្រទេសទៅវិញ?

២- ច្បាប់ស្តីពីអាស្សាមិករជនបរទេសមិនមានសិទ្ធិទិញអចលនទ្រព្យដីធ្លី ផ្ទះសម្បែងទេ = តែក្រោមច្បាប់ស្តីពីវិនិយោគរដ្ឋអាចផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យបានត្រឹម១០០០០០ហិតាក្នុងក្រុមហ៊ុនមួយដែលមានរយៈពេល៥០ឆ្នាំ?

៣- ប្រវត្តិសាស្ត្ររបស់អាណាចក្រខ្មែររីកចម្រើនដ៏ធំធេងរុងរឿងពីបុរាណកាលបានរំលងហួសពីអតីតកាលរួចហើយ = ខ្មែរជាមហានគរមានតាំងពីបុរាណកាលបានរំលងហួសរាប់សតវត្សរ៍ទៅហើយ។

៤- បញ្ហាដែលប្រជាជនកម្ពុជាជាង១៧លាននាក់រស់នៅសព្វថ្ងៃ = គឺរស់នៅក្នុងបច្ចុប្បន្នកាលដែលវិសាលភាពទឹកដី១៨១០៣៥គម២ មិនមែនរស់នៅក្នុងអតីតៈកាលទេ?

៥- ការរំលឹកពីភាពរុងរឿងពីអតីតៈកាលគ្រាន់តែជាការស្រមើស្រម៉ៃ = តែជាក់ស្តែងគឺកម្ពុជាបានរួមតូចដូចសព្វថ្ងៃនេះ។

៦- ខ្មែរមិនដែលបោះបង់និងឲ្យទឹកដីទៅបរទេសណាទេ = តែមកពីបរទេសវាយដណ្តើមទន្ទ្រានយកទឹកដីខ្មែរ = ខ្មែរត្រូវទទួលស្គាល់ទឹកដីដែលនៅសេសសល់១៨១០៣៥គម២ហើយត្រូវខិតខំការពារកុំឲ្យទឹកដីនៅសល់នេះបាត់បង់ទៀត។

៧- ថ្នាំងថ្នាក់នឹងទិញទឹកគេមកធ្វើស្រែប្រាំង = កុំនិយាយជាទូទៅ តើការទិញទឹកគេមកធ្វើស្រែនៅកន្លែងណា មិនមែនត្រូវបូមពីបឹងទន្លេសាបមកបានទេ?

៨- រឿងបន្លែបង្ការបើមិនខិតខំដាំដុះទេ ប្រកដជាត្រូវទិញគេហើយ = បើមិនអញ្ចឹងមានអីហូប?

៩- គណបក្សឈ្នះឆ្នោតបានសន្យាជាមួយប្រជាជនម្ចាស់ឆ្នោតថានឹងធ្វើការអភិវឌ្ឈន៍ឲ្យរីកចម្រើនស្របតាមផែនការជាយុទ្ធសាស្ត្ររបស់ខ្លួន = បើធ្វើការអភិវឌ្ឈន៍បែរជាចោទថាយកដីទៅឲ្យ ប្រទេសជិតខាងទៅវិញមូលហេតុអី?

១០- បើស្រឡាញ់ទឹកដីគឺត្រូវធ្វើការអភិវឌ្ឍន៍ = ដើម្បីអភិវឌ្ឍន៍ត្រូវការទុនដើម្បីធ្វើសកម្មភាព ដូច្នេះត្រូវទាក់ម៉ូយបរទេសដែលមានលុយចូលមកវិនិយោគ ៕ 

ដោយ ៖ សិលា


ចែករំលែក៖