ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣១ កក្កដា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៥នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៤នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៨ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣៣,៩៤ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១១,៣៨ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៨ក្រាម។

៣ / កំពត៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៦១ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៤៤ក្រាម។

៥ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៩ក្រាម។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ៤,២៨ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩៨ក្រាម។ PM : ២អង្គភាព

១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

២ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១១,២៨ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖