ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ដោយបានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- តាមការកត់សម្គាល់អ្នកធ្វើបាតុកម្មច្រើនតែជាប់គុក ស្លាប់ឬរត់ចោលស្រុក = អ្នកធ្វើបាតុកម្មមិនដែលបានធ្វើជាមេដឹកនាំប្រទេស បានត្រឹមបម្រើមហិច្ឆតាឲ្យអ្នកនយោបាយ?

២- ត្រូវចងចាំថាការធ្វើបាតុកម្មកុប្បកម្មបើបានគឺអ្នកនយោបាយ = តែបើបរាជ័យ អ្នកធ្វើផ្ទាល់បាតុកម្មកុប្បកម្ម ទទួលជាប់គុក ស្លាប់ រត់ចោលស្រុក។

៣- ការដឹកនាំត្រូវមានទស្សនវិស័យច្បាស់លាស់គឺបម្រើផលប្រយោជន៍ជាតិនិងប្រជាជន = បើមានទស្សនវិស័យច្បាស់លាស់នឹងមានការគាំទ្រពីមហាជនប្រជាជននិងទទួលជោគជ័យ។

៤- តែបើកិច្ចការធំតូចដែលគ្មានទស្សនវិស័យច្បាស់លាស់ទេ = មិនមានការគាំទ្រពីមហាជនប្រជាជនទេ និងក៏មិនទទួលបានជោគជ័យដែរ។

៥- ដូចករណីទណ្ឌិតសម រង្ស៊ីធ្វើអ្វីតាមការនឹកឃើញជាអត្តនោម័តទាំងអស់ = អញ្ចឹងរាល់កិច្ចការរបស់ទណ្ឌិតរូបនេះតែងទទួលបានបរាជ័យជានិច្ច។

៦- ឧបាយកលស្រែក ហ៊ុន សែន អើយចុះចេញទៅ ទោះស្រែកទាល់ងាប់ខ្លួន សម រង្ស៊ី ទៀតក៏មិនបានផលដែរ = ជាក់ស្តែងស្រែកបានតែស្រែក ស្រែកនាំអស់ទឹកមាត់ ទីបំផុតអត់បានការ?

៧- ឧបាយកលស្រែក ដូរមិនដូរៗ ទោះស្រែកទាល់ងាប់ សម រង្ស៊ី ទៀត មានបានដូរឯណា = ព្រោះវាផ្ទុយពីឆន្ទៈប្រជាជនម៉េចដូរបាន?

៨- ឧបាយកលទាមទារតម្លើងប្រាក់ឈ្នួលកម្មករនិយោជិតនៅពាក់កណ្តាលយប់មិនមានការគាំទ្រពីមហាជនប្រជាជនទេ = ដូច្នេះត្រូវបរាជ័យទាំងស្រុង មានស្លាប់ របួសឥតប្រយោជន៍ បានតែអ្នកនយោបាយប្រឆាំងឆ្លៀតកេងយកប្រយោជន៍។

៩- សួរថាអ្នកដែលឈានមុខធ្វើបាតុកម្មហឹង្សាបានប្រយោជន៍អីខ្លះ = គឺបានត្រឹមជាប់គុក ងាប់ប្ញរត់ចោលស្រុក។

១០-  ដូច្នេះអ្នកស៊ីឈ្នួលធ្វើបាតុកម្មត្រូវរាងចាល = បើនៅតែងងឹតងងល់ទៀតនឹងទទួលបានកម្មផលពីទង្វើរបស់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖