ភ្នំពេញ ៖ រថយន្តម៉ាក Toyota កាមរីបាឡែន១គ្រឿងត្រូវបានម្ចាស់យកមកចតទុកនៅមុខផ្ទះ គាប់ជួនមេឃភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះក៏បណ្ដាលឱ្យបាក់មែកឈេីមកប៉ះនឹងបង្គោលភ្លេីងធំ១ដេីមដាក់ដែកប៉ិនសរសៃលួសបាក់រលំសង្កត់លើរថយន្តរងការ ខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីម៉ោង៩យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ មុនកេីតហេតុ ម្ចាស់រថយន្តម៉ាក Toyota កាមរីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AA-4028 បានបេីកឡានមកចតនៅលេីចិញ្ចេីមផ្លូវមុខផ្ទះក្រោមដេីមឈេីនិងបង្គោលភ្លេីង ។ គាប់ជួននៅយប់ថ្ងៃកេីតហេតុក៏មានភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បានធ្វេីឱ្យមែកឈេីដ៏ធំមួយបាក់សង្កត់លេីបង្គោលភ្លេីងថ្មដែលធំផងដែរនោះ បណ្ដាលឱ្យបាក់បន្តសង្កត់លេីរថយន្តកាមរីបាឡែនរងការខូចខាតយ៉ាងដំណំតែម្ដង ។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអគ្គិសនីប្រចាំតំបន់ចុះមកពិនិត្យ និងជួយកាត់មែកឈេីចេញ និងស្ទួចបង្គោលភ្លេីងថ្មដែលធ្វេីឡេីងមានតែដែកប៉ិនសរសៃលួសចេញ ដេីម្បីឱឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វេីដំណេីរដោយរលូនឡេីងវិញ ។
ជាមួយគ្នានោះ មហាជនក៏បានលេីកឡេីងថា រាល់បញ្ហាដូចគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយប្រជាពលរដ្ឋបានធ្វេីខូចខាតសម្បត្តិរដ្ឋ ឬឯកជន គឺអ្នកបង្កតែងតែត្រូវទទួលខុសត្រូវផ្ដល់សំណង ។ ចុះនៅពេលគ្រោះធម្មជាតិ ដូចជាបាក់ដេីមឈេី, បាក់បង្គោលភ្លេីងរដ្ឋឬរបស់ឯកជន មកសង្កត់លេីទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងរថយន្តប្រជាពលរដ្ឋដូចករណីខាងលេីននេះជាដេីម តេីពលរដ្ឋអាចទទួលបានសំណងឬទេ? ៕
ដោយ ៖ ភារ៉ា ដង្កោ