ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាប់នៅក្នុងលូទឹកស្អុយទាំងសភាពញ័រញាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញនៅជាប់ក្នុងលូទឹកក្នុងសភាពញ័រញាក់ ដោយមិនដឹងថាគាត់ចូលតាមណានោះទេ ហើយសំណាងល្អមេឃមិនទាន់ធ្លាក់ភ្លៀង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅផ្លូវបំបែកទៅផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ចំណុចខាងលើមានគម្របលូបិទជិតធម្មតា តែមានប្រហោង សម្រាប់ឱ្យទឹក ហូរចូល ហើយមិនដឹងថាបុរសខាងលើ ចូលតាមណាឬត្បុលមកពីណាដែរទេ បែរជាមកជាប់ទើរត្រង់ចំណុចខាងលើ ត្រូវបានពលរដ្ឋប្រទះឃើញបន្ទាប់ពីឮសូរសំឡេងថ្ងូរ ក៏អើតតាមរកមើលស្រាប់តែប្រទះឃើញមនុស្សថ្ងូររងាញ័រញាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់បើកគម្របលូដើម្បីយកមនុស្សចេញ នេះសំណាងហើយដែលគេឃើញទាន់ ហើយមេឃក៏មិនទាន់ធ្លាក់ភ្លៀង ។

បន្ទាប់ពីកើតហេតុបុរសខាងលើត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចម្ការចេក ៕ ដោយជ្រោយពេជ្រ


ចែករំលែក៖