ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ ៖​ ខែវស្សាចឹង កំណាត់ផ្លូវជាតិលេខ៣(វាលវេញ-ត្រពាំងរពៅ)ជិះកើតអត់?

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ និង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កំណាត់ផ្លូវជាតិលេខ៣(វាលវេញ-ត្រពាំងរពៅ)ដែលរងការខូចខាតមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ 

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ មន្ទីរតែងចេញគ្រឿងចក្របន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ 

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោងដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកនេះ៕

ដោយ​៖ តារា​


ចែករំលែក៖