ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ​ក្លិប​ ECL ទំនាស់ពាក្យសម្តីជាមួយភ្ញៀវរហូតប្រេីហិង្សាផ្អេីលទាំងយប់(មានវីដេអូ)

ចែករំលែក៖

    ភ្នំពេញ ៖ សន្តិសុខក្លិប ECL មួយកន្លែងបានទាស់ពាក្យសម្តីជាមួយភ្ញៀវរហូតឈានដល់ប្រេីហិង្សាទៅវិញទៅមកនិងបណ្តាលឱ្យមានអ្នករងរបួស។ 

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពី​វេលា​ម៉ោង​៣និង​៣០នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២៤​ ចំណុច​ក្លិប​កម្សាន្តយីហោ​ ECL ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ សបិទ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​   

តាមប្រភពព័ត៌មានពីទីតាំងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគឺមានភ្ញៀវជាជនជាតិវៀតណាមក៏ដូចជាជនជាតិខ្មែរមួយក្រុមសុទ្ធតែប្រុសៗបានចូលទៅផឹកស៊ីនៅក្លិបខាងលើ​  លុះ​ផឹកស្រវឹង​ ក៏បានហៅ​បុគ្គលិក​គិត​លុយ​ តែ​មិន​ដឹងថាកា​រគិត​លុយ​ ឬខ្វះលុយយ៉ាង​ ម៉េច​នោះទេក៏ស្រាប់តែមានការទាស់ពាក្យសម្តីគ្នាជាមួយបុគ្គលិក​​ នៅ​ក្នុង​ក្លិប​  ហើយពេលនោះខាងសន្តិសុខបានជួយចូលទៅឃាត់កុំឱ្យមានការឡូឡានិងឱ្យពួកគាត់ចេញមកក្រៅ​ ក៏ស្រាប់តែកេីតជាហិង្សាវាយគ្នាប្រទាញប្រទង់គ្នាទៅវិញទៅមក ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង​  ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អ្នក​រងរបួស​ សុទ្ធតែ​ជា​ខាង​ភ្ញៀវ​ ។  

    ក្នុង​ករណី​នេះ​ផងដែរ​ បន្ទាប់​ពី​ បង្ក​រ​ហិង្សា​ហេីយ​  ភាគី​ទាំង​សងខាង​ នៅ​តែ​កញ្រ្ជោល​ដាក់​គ្នា​ ផ្អេីល​ពេញ​ផ្លូវ​ រហូត​ទាល់​តែ​ កម្លាំង​អាវុធហត្ថខណ្ឌចំការមនបានចុះទៅអន្តរាគមន៍ដើម្បីឃាត់ភាគីទាំងសងខាងកុំឱ្យមានហិង្សាដាក់គ្នាជាបន្តទៀតហើយបាននាំខ្លួនបុរសជា ជនជាតិវៀតណាមចំនួនបីនាក់រងរបួសផ្ទៃមុខ​ យក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំការ​មន​ ដេីម្បី​សួរ​នាំ​ផង​ដែរ​ ។ 

  ក្នុង​ហេតុការណ៍​នេះ​ដែរ​ ភាគី​ខាង​សន្តិសុខ​បាន​បដិសេធថា ​មិន​បានប្រេី​ហិង្សា​ទៅលើ​ភ្ញៀវ​នោះ​ទេ​ តែ​រូបភាព​ពលរដ្ឋ​ថត​បាន​​គឺ​ឃើញ​ខាង​សន្តិសុខ​ជា​ច្រើន​អ្នក​ព្រួត​វាយ​ទៅ​លើ​ភ្ញៀវ​ផ្សេងដែរ​ ។ 

  ចំពោះ​ហេតុការណ៍​នេះ​ដែរ​ ក្រោយ​ពេល​កេីតហេតុ​ភាគី​ខាង​សន្តិសុខ​បាន​សង​សំណង​ទៅ​ខាង​ជន​បរទេសជាភ្ញៀវ​ដេីម្បី​បញ្ចប់​រឿង​ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖