ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលនគរបាលខេត្តកណ្តាលទាំងអស់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ

ចែករំលែក៖

ភ្នំពេញ ៖ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលនគរបាលខេត្តកណ្តាលទាំងអស់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ សូមធ្វើការប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ  ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ៕

ដោយ ៖ សិលា


ចែករំលែក៖