ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ នឹងបើកកិច្ចប្រជុំស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ខែសីហា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគ្រោងនឹងបើកកិច្ចប្រជុំជាមួយតំណាងកម្មករ សហជីព និងភាគីពាក់ព័ន្ធ ស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិក ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥ នឹងផ្តើមពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:០០ រសៀលតទៅ។

ក្រសួងបន្តថា កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមានេះ នឹងត្រូវពិភាក្សាលើបម្រែបម្រួលនៃលក្ខណវិនិច្ឆ័យបែបសង្គម ស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ ក៏ដូចជាលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាពឈរលើការកួតប្រជែងរបស់ប្រទេស។

ជាពិសេសកិច្ចប្រជុំ ក៏នឹងលើកពីស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា៕

ដោយ៖ សូរិយា


ចែករំលែក៖