ព័ត៌មានទាន់ហេតុការណ៍៖

នៅក្មេងជាសិស្សថ្នាក់ ទី៦ សោះ ហ៊ានប្រព្រឹត្ត អំពើ ហិង្សា ធាក់តុគ្រូ ក្នុងថ្នាក់រៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ឪពុកម្តាយ គួរយកចិត្តទុកដាក់ជួយណែនាំ ប្រដៅកូនៗរបស់ខ្លួនឱ្យបានដិតដល់បន្ថែមនៅផ្ទះ ត្រូវតាមដានសិក្សាពីការនិយាយស្តី ចរិកបុគ្គលិកលក្ខណៈរបស់កូន ឱ្យបានជាប្រចាំពីកូន ។ កុំស្រឡាញ់កូនជ្រុល ទាំងបណ្តែតបណ្តោយឈានដល់ដើរផ្លូវខុស ។ 

ដូចជាក្នុងវីដេអូ មុនដំបូងគេអាចយល់ថា សិស្សក្មេងដែលធាក់ តុគ្រូ ក្នុងថ្នាក់រៀន អាចជារឿងសម្ដែងទេ ! ផ្ទុយទៅវិញ ពិតហេីយ មិនមែន ជា ការសម្ដែង ទេ កូនសិស្ស នេះ ពិតប្រព្រឹត្ត អំពើ ហិង្សា ធាក់តុគ្រូ ក្នុងថ្នាក់ រៀន ពិតប្រាកដមែន ។  

សូមបញ្ជាក់ថា ៖ ហេតុការណ៍ នេះបានកេីតឡេីងនៅ ថ្ងៃ ទី ១២ ខែ សីហា ឆ្នាំ ២០២៤ នៅក្នុង ថ្នាក់ ទី ៦ ក នៃ សាលាបឋមសិក្សាភូមិថ្មី ភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុក ជល់គីរី ខេត្ត កំពង់ឆ្នាំង បង្ករឡេីងដោយ សិស្សឈ្មោះ រី សុវណ្ណ ។  

ដូច្នេះ សមត្ថកិច្ច គួរ មានវិធានការ ហៅសិស្សរូបនេះ មកអប់រំ ណែនាំ ធ្វេីកិច្ចសន្យា និង ថតរូបធ្វេី សាវតាទុកដេីម្បី គ្រប់គ្រង ជាមុខសញ្ញា បងតូចបងធំ ក្នុងមូលដ្ឋាន ។ ព្រោះថាទង្វើរបស់សិស្សរូបនេះព្រហើនដាក់គ្រូក្នុងថ្នាក់ ដែលកំពុងបង្រៀនសិស្ស ហើយឱ្យអាណាព្យាបាលបានជ្រាបពី ចរិកពាលរបស់កូនខ្លួនឯងផង ក្លាយជាទំពាំងរលួយ ទើបនឹងដុះទៅហើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖