ព័ត៌មានទាន់ហេតុការណ៍៖

សមាជិករដ្ឋសភាទម្លាយឯកសារ ដែលមានបក្សប្រឆាំងចូលរួមគាំទ្រCLV និងបកទៅក្រុមប្រឆាំងវិញថា កុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ហើយឈប់បានឈប់ទៅ!

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ឈាង វុន បានថ្លែងថា ម្តេចក៏ចូលចិត្តយកការបោកប្រាស់ប្រជាពលរដ្ឋ និង យុវជនដែលជាអនាគតរបស់ប្រទេសជាតិមកធ្វើជាឈ្នាន់នយោបាយយ៉ាងនេះ! ល្មមឈប់ទៅ។

សមាជិករដ្ឋសភាជាន់ខ្ពស់រូបនេះ បានបង្ហាញឯកសារនៅឆ្នាំ២០០៨ ក្រោយការបោះឆ្នោតអាណត្តិទី៤រដ្ឋសភា មានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភា ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៩០កៅអី, គណបក្ស សម រង្សី បាន២៦កៅអី, គណបក្ស សិទ្ធិមនុស្ស បាន៣កៅអី, គណបក្ស នរោត្តម រណឫទ្ធិ បាន២កៅអី, និង គណបក្សហ្វុនស៊ីនប៉ិច បាន២កៅអី។

បន្ទាប់មកលោក ឈាង វុន បានរៀបរាប់ថា នៅឆ្នាំ២០១០ សភាកម្ពុជា ក៏ដូចសភាឡាវ និងសភាវៀតណាមដែរ បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។

គណបក្ស សម រង្សី និងគណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឬសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ:កម្មការនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។

លោក ឈាង វុន បានរំឭកថា កាលនោះ លោក ឡុង រី តំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្សសម រង្សី មានលេខ១៤ ក្នុងបញ្ជីគណ:កម្មការ។ ដូចនេះ គ្មានអ្វីជាសម្ងាត់ទេ មានតែពួកក្បត់នឹងផលប្រយោជន៍ជាតិ ដែលបំពុលសង្គមកំពុងតែជំរុញឱ្យប្រជាពលរដ្ឋ និងយុវជនទទួលរងគ្រោះតែប៉ុណ្ណោះ។ ដូច្នេះឈប់បានឈប់ទៅ! ៕

ដោយ ៖ សិលា


ចែករំលែក៖