ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ យន្តហោះចម្បាំង Rafale បានបុកគ្នា បណ្តាលឲ្យអ្នកបើកយន្តហោះ២នាក់ស្លាប់

ចែករំលែក៖

នៅព្រឹកថ្ងៃទី 15 ខែសីហា សារព័ត៌មាន SCMP បានដកស្រង់សម្តីប្រធានាធិបតីបារាំង Emmanuel Macron ដែលនិយាយថាអាកាសយានិកបារាំងពីរនាក់បានស្លាប់បន្ទាប់ពីយន្តហោះចម្បាំង Rafale ពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស។

ការធ្លាក់យន្តហោះយោធាទំនើបដ៏កម្រមួយបានកើតឡើងនៅភាគឦសានប្រទេសបារាំង។ យោងតាមរដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu អ្នកបើកយន្តហោះម្នាក់បានលោតឆ័ត្រយោងបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយត្រូវបានគេរកឃើញថាមានសុវត្ថិភាព។
ប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហោះនៅលើបណ្តាញសង្គម X ថា “យើងមានការសោកស្ដាយចំពោះការស្លាប់របស់ប្រធានក្រុម Sébastien Mabire និងអនុសេនីយ៍ឯក Matthis Laurens ក្នុងឧបទ្ទវហេតុផ្លូវអាកាសអំឡុងពេលបេសកកម្មហ្វឹកហ្វឺនយន្តហោះចម្បាំង Rafale ។ ប្រទេសបារាំងចែករំលែកការឈឺចាប់របស់ក្រុមគ្រួសារ និងបងប្អូនរបស់ទាហារងគ្រោះ ” ។ អាជ្ញាធរបារាំងនៅតែស្វែងរកគ្រូបង្ហាត់ជើងហោះហើរ និងអ្នកបើកយន្តហោះទីពីរ។
គេមិនដឹងច្បាស់ថាតើការប៉ះទង្គិចគ្នានេះបានកើតឡើងនៅក្នុងទីក្រុង Colombey-les-Belles នៃភាគឦសានប្រទេសបារាំងនោះទេ។ យោងតាមអាជ្ញាធរមូលដ្ឋាន កងទ័ពបារាំងនឹងមានរបាយការណ៍ស្តីពីលទ្ធផលនៃការស៊ើបអង្កេតលើឧបទ្ទវហេតុនេះក្នុងពេលឆាប់ៗនេះ។
លោក Patrice Bonneaux អភិបាលរងក្រុង Colombey-les-Belles បានបញ្ជាក់ថា “យើងបានលឺសំលេងខ្លាំងៗ ប្រហែលម៉ោង 12:30 ថ្ងៃត្រង់” វាមិនមែនជាការផ្ទុះសំឡេងធម្មតារបស់យន្តហោះចម្បាំងនោះទេ៕

ដោយ៖ ធីរីណា(រូបថត​៖ SCMP)


ចែករំលែក៖