ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងគម្រោងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍CLV-DTA

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងគម្រោងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍CLV-DTA និងប្ដេជ្ញា ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

*ចូលរួមការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

*យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។ សូមអរគុណ ៕

ដោយ ៖ សិលា


ចែករំលែក៖