ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈមិត្តអ្នក អាន៖ ការពន្យល់បកស្រាយបានធ្វើហើយ នៅឡើយតែការ ប្រើវិធានការ ច្បាប់!

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុង រយៈពេលចុងក្រោយ នេះ ក្រុម ប្រឆាំង ជ្រុលនិយម ជ្រកក្រោមស្លាកជាអ្នក ស្នេហាជាតិ បាន ប្រកូក ប្រ កា ស កៀរគរ មនុស្ស ឲ្យមក ចូល រួម ធ្វើ បាតុកម្ម ប្រឆាំង រាជរដ្ឋាភិបាល ក្រោមលេស ទាម ទារ ឲ្យ រាជរដ្ឋាភិបាល ដក ខ្លួន ចេញពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម DTA ដោយ អះអាង ថា ការអភិវឌ្ឍន៍តំបន់ ត្រីកោណនេះ នឹង ធ្វើ ឲ្យកម្ពុជា បាត់ បង់ ទឹក ដី រហូត ដល់ ទៅ ៤ខេត្តនៅភូមិភាគ ឦសាន រួម មាន៖ ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និង ខេត្ត ស្ទឹង ត្រែង ទៅ ឲ្យ ប្រទេស វៀតណាម ហើយ ដែល ទីបំផុត ទៅការធ្វើ បាតុកម្ម តវ៉ា នេះ នឹង ក្លាយ ជា កុបកម្ម ឈានទៅ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ កើត ចេញពីការ បោះ ឆ្នោត ដោយពួកគេចង់យកគំរូ តាម ប្រទេស បង់ក្លាដែស។ ជាការពិត កិច្ចសហប្រតិបត្តិការ តំបន់ អភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាមDTA មិនមែន ជាការ កាត់ ទឹក ដី ខ្មែរ ទៅឲ្យ ប្រទេស ណា មួយ ឡើយ ហើយ ក៏មិនមែន ជាការ យកខេត្ត ចំនួន ៤ របស់កម្ពុជា ទៅដាក់ បញ្ចូលគ្នា ជាមួយ វៀតណាម និង ឡាវ ឬក៏ទៅបង្កើត ទៅ ជា សហគមន៍ថ្មីនោះ ក៏មិនមែន ដែរ តែកិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ត្រីកោណ DTA នេះ គឺជាការ រួម ចំណែក មួយ ជំរុញ កំណើន សេដ្ឋកិច្ច ជាតិ ហើយ បើ ឈរ លើ មូលដ្ឋាន ច្បាប់ គឺ ពុំ អាច ទៅរួចឡើយ ដែល ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នេះធ្វើ ឲ្យ បាត់ បង់ ទឹក ដីខ្មែរ។

កម្ពុជា ក៏ដូច ជា ប្រទេស ភូមិផងរបងជាមួយគ្នា រួម មាន ឡាវ វៀតណាម និង ថៃ បានឯកភាព គ្នាកំណត់ ព្រំដែន ខណ្ឌ សីមាស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិរួចរាល់ហើយ សម្រាប់កម្ពុជារដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ក៏បានចែងយ៉ាងច្បាស់លាស់ហើយអំពីបញ្ហាទឹកដីរបស់កម្ពុជា ថែមទាំងបានតម្កល់ទុកជាឯកសារផែនទី នៅអង្គការសហប្រជាជាតិស្របតាមច្បាប់ និងវិធាន អន្តរជាតិ ថែម ទៀត ផង។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកងទ័ពកម្ពុជា បានឈរ ជើង ការពា រ ព្រំដែន ទឹក-ដី យ៉ាងរឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បំផុត។ ដូចគ្នានេះទឹកដីកម្ពុជា៤ ខេត្ត ដែលស្ថិត ក្នុង កិច្ច សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺស្ថិតក្នុង ដែនអធិបតេយ្យភាព ជាតិ កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញដែលចែង ថា ផ្ទៃដីកម្ពុជា មានទំហំ ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ពោលគឺមិនមែន ស្ថិត ក្រោមការ គ្រប់ គ្រង របស់ ប្រទេស ណា មួយឡើយ។

ថ្នាក់ ដឹកនាំ ប្រទេស រួមាន សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម បាន ធ្វើការ ពន្យល់ បកស្រាយ លម្អិត រួចហើយ អំពីថា តើ អ្វី ទៅ ជា កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ DTA? តើ កម្ពុជា បាន ចំណេញ អ្វី ខ្លះ ពីកិច្ច ព្រម ព្រៀង នេះ?តើ ខេត្ត ទាំង ៤ ស្ថិត ក្នុង កិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ត្រីកោណនេះទទួល បាន សមិទ្ធផលអ្វី ខ្លះ? និង តើ ប្រជាជនស្ថិតក្នុង ខេត្ត ទាំង ៤ ទទួល បាន អត្ថប្រយោជន៍អ្វី ខ្លះ?

ទោះមានការពន្យល់បកស្រាយច្រើនលើកច្រើនសារ និងពិស្តារយ៉ាងនេះក្តី ក៏ក្រុម ប្រឆាំង ជ្រុល និយមនៅតែចិញ្ចឹមចិត្ត បំផ្លាញកម្ពុជា ធ្វើ មិន ដឹងមិន លឺ និង ធ្វើ ជា មិន យល់ អ្វី ទាំង អស់ អំពីកិច្ច ខិត ខំ ប្រឹង ប្រែងរបស់ រាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេស ជាតិ។ មិនត្រឹម តែ ប៉ុណ្ណេះ ពួកគេថែមទាំង ផ្សព្វផ្សាយ ព័ត៌មានក្លែង ក្លាយ ប្រឌិត ជា ច្រើន ជុំ វិញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម DTA ថា បានធ្វើ ឲ្យ ប្រទេសកម្ពុជា បាត់ ខេត្ត ៤ នៅភូមិភាគឦសាន ឬ ថារាជរដ្ឋាភិបាលកម្ពុជា ប្រគល់ ខេត្ត ទាំង ៤ ទៅឲ្យ វៀតណាម ជា ដើម ដើម្បីញុះ ញង់ ឲ្យមានការរើស អើង ជាតិសាសន៍ ញុះញង់ ឲ្យ ប្រជាពលរដ្ឋមានការ ខឹង ស្អប់ មកលើ រាជរដ្ឋាភិបាល ហើយ ឈានទៅ ធ្វើ បដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈកម្លាំង មហាជន។

គេនៅចាំបាន ថា ក្រោយការបោះ ឆ្នោត ឆ្នាំ ២០១៣ អតីតមេដឹកនាំគណបក្ស ប្រឆាំង បាន ប្រកូកប្រកាស ឲ្យ ប្រជាពលរដ្ឋ ប្រមូល ផ្តុំធ្វើ បាតុកម្ម តវ៉ា ទាម ទារ ឲ្យមានការ បោះ ឆ្នោតឡើង វិញក្រោ យ បក្ស ប្រឆាំង ចាញ់ ឆ្នោត។ ការ ធ្វើ បាតុ កម្ម នាគ្រានោះមានរយៈពេល រាប់ ខែ ហើយវាបាន ក្លាយ ជាទៅកុបកម្ម ហិង្សា វាយ បំផ្លិចបំផ្លាញ ទ្រព្យ សម្បត្តិរដ្ឋនិង ឯកជន បណ្តាលឲ្យបាត់ បង់ អាយុជីវិតមនុស្ស និង បាន ធ្វើ ឲ្យ ប្រទេស ជាតិ ធ្លាក់ ក្នុង វិបត្តិសន្តិសុខ អស្ថិរភាព សង្គម។ ការធ្វើ កុបកម្ម បាន អូសបន្លាយពីមួយ ថ្ងៃទៅ មួយ ថ្ងៃគ្មាន ហេតុផលច្បាស់លាស់ ម្តងទាមទារឲ្យ រាប់ សន្លឹកឆ្នោត ឡើង វិញ ម្តងទាមទារ ឲ្យ បោះ ឆ្នោត ឡើង វិញ និង រហូត ទាម ទារ ឲ្យ ប្រមុខ ដឹកនាំ រាជរដ្ឋាភិបាល ចុះ ចេញពី តំណែង ជា ដើម បាន ក្លាយ ជា ការ ធ្វើ បដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល ចាំ បាច់ត្រូវ ចាត់ វិធានការណ៍ច្បាប់ ដ៏ម៉ឹងម៉ាត់បំផុតបំបែក ការ ប្រមូលផ្តុំ និង ឈាន ទៅ ឃាត់ ខ្លួន មេក្លោងដឹកនាំធ្វើ កុបកម្ម ថែមទៀត ផង។ ដូចគ្នានេះដែរ រាជរដ្ឋាភិបាល កម្ពុជានីតិកាល ទី ៧ នៃរដ្ឋសភា នឹងមិនបណ្តែតបណ្តោយ ឲ្យក្រុមប្រឆាំងជ្រុលនិយមបំផ្លាញ ប្រទេស កម្ពុជា បំផ្លាញ សេចក្តី សុខ របស់ ប្រជាជន ទាំង ១៧លាន នាក់ បាន ជា ដាច់ ខាត។ រាជរដ្ឋាភិបាល នឹងចាត់ វិធានការ ដ៏ម៉ឺតម៉ាត់បំផុតដើម្បី រក្សា សុខសន្តិភាព និង ស្ថិរភាព សង្គម ប្រសិន បើ ក្រុម ប្រឆាំង ជ្រុល និយម ដើរហួស បន្ទាត់ ក្រហម។ ទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិន ស្វាគមន៍ឡើយក្រុម ប្រឆាំងជ្រុល និយម ព្រោះ ឆ្អែត ឆ្អន់ ហើយ នឹង ភា ព ចលាចលវឹកវរក្នុង សង្គម និង សង្គ្រាម ស៊ីវិល រ៉ាំរ៉ៃ តាំងពីក្រោយ រដ្ឋ ប្រហារ ទម្លាក់ សម្តេច ព្រះ នរោត្តម សីហនុ ឆ្នាំ១៩៧០-១៩៧៥ និង អំពើ ប្រល័យពូជសាសន៍ក្នុង របប ខ្មែរ ក្រហមឆ្នាំ ១៩៧៥ -១៩៧៩ ទម្រាំប្រទេសត្រូវ បាន រំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។

ដូច្នេះការប៉ុនប៉ងធ្វើ បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើត ចេញពីឆន្ទៈប្រជាពលរដ្ឋ ទូទាំង ប្រទេស គឺ ជា អំពើ ក្បត់ជាតិ ដែល ត្រូវតែចាត់ វិធានការ ច្បាប់ ដ៏ម៉ឺងម៉ាត់ បំផុតមិន អាច អត់ ឱនឲ្យ បាន ជា ដាច់ ខាត។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង យុត្តិធម៌ ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើម អំណាច តាមមធ្យោបាយ ក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញដែលជាច្បាប់ កំពូលរបស់ ជាតិ និងច្បាប់ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺ ជា បទឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរដែល ត្រូវ ផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និង មាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌដោយដាក់ ពន្ធនាគារ លើទី ១៥ឆ្នាំ-៣០ឆ្នាំ ហើយ ប្រសិន បើជន ល្មើស ជាអ្នករាជការ សាធារណៈទោស សម្រាប់ ”បទល្មើសឧប ឃាត” នេះ ត្រូវ ដាក់ ពន្ធ នាគារ អស់ មួយជីវិត។ ចំពោះ បុគ្គលទាំងឡាយ ណា ដែលចូលរួមនៅក្នុង ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវ ជាប់ ទោស ពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមាន ចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌដោយ ដាក់ពន្ធនាគារពី ៥-១០ឆ្នាំ ហើយ ទោស នេះ ត្រូវបន្ថែម ស្ថានទម្ងន់ទោស ដាក់ ពន្ធនាគារ ពី ១០-២០ឆ្នាំ ប្រសិន បើ ជនល្មើស ជា អ្នករាជការ សាធារណៈ៕

ដោយ៖ សុខ សុវណ្ណ


ចែករំលែក៖