ព័ត៌មានទាន់ហេតុការណ៍៖

លោក To Lam អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ជើញមកដល់ទីក្រុងក្វាងចូវ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា លោក To Lam អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នៅម៉ោង៩និង២៥នាទី ពេលព្រឹកថ្ងៃទី១៨ ខែសីហាតាមម៉ោងក្នុងតំបន់ លោក To Lam បានអញ្ជើញមកដល់ទីក្រុងក្វាងចូវដោយជិះយន្តហោះពិសេស។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ប្រទេសចិនជាប្រទេសដំបូងគេដែលលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ក្នុងអំឡុងពេលនៅទីក្រុងក្វាងចូវ លោកអគ្គលេខាធិការ To Lam មានផែនការទៅស្វែងរកស្នាមជើងប្រវត្តិសាស្រ្តរបស់លោកHồ Chí Minh អតីតប្រធានរដ្ឋវៀតណាមដែលបានធ្វើសកម្មភាពបដិវត្តន៍នៅប្រទេសចិន ហើយនិងធ្វើការប្រាស្រ័យទាក់ទងជាមួយឥស្សរជនមិត្តភាពមកពីប្រទេសចិននិងវៀតណាម៕

ដោយ ៖ សិលា


ចែករំលែក៖