ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រេីប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួន ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស(ប្រេីប្រាស់អាវុធដាវ)និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីក្រុមជនសង្ស័យខាងលើបានយកដាវកាប់លើយុវជនម្នាក់បណ្ដាលឲ្យរងរបួសដៃឆ្វេងយ៉ាងដំណំ ។ ករណីនេះ បានកើតឡើង នៅថ្ងៃ១៨​ ខែសីហា​ ឆ្នាំ២០២៤​ វេលាម៉ោង២២និង៣០នាទី ចំណុចផ្លូវជាតិលេខ១១០​ ស្ថិតនៅភូមិទួលស្វាយ​ សង្កាត់ឈេីខ្មៅ​ ក្រុងសំពៅពូន​ ខេត្តកណ្តាល​ ។ 

     មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ សុខគ្រី​ សុខទ្រី​ ហៅលុយ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរលក់ដូរ​ មានទីលំនៅភូមិល្វាទោង​ ឃុំកំពង់កុង​ ស្រុកកោះធំ​ ខេត្តកណ្តាល រងរបួសធ្ងន់ ។ ចំណែកជនសង្ស័យចំនួន០៥នាក់រួមមាន ១/ឈ្មោះ​ តុង​ ឡុង​ ភេទប្រុស​ អាយុ២៤​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ។ ទីលំនៅបច្ចុប្បន្នភូមិ​ថ្មី​ សង្កាត់ឈេីខ្មៅ​ ក្រុងសំពៅពូន​ ខេត្តកណ្តាល​ ។ បក្ខពួក​ជនដៃដល់​(ឃាត់ខ្លួន) ,២/ឈ្មោះ​ ចាន់​ ធារី​ ហៅគិរី​ ភេទស្រី​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិព្រែកសុឹង​ សង្កាត់សំពៅពូន​ ក្រុងសំពៅសំពូន​ ខេត្តកណ្តាល ,៣/ឈ្មោះ​ ម៉េត​ ស្រីខួច​ ហៅអាខួច​ ភេទស្រី​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ទីលំនៅភូមិព្រែកសែម​ សង្កាត់សំពៅសំពូន​ ក្រុងសំពៅពូន​ ខេត្តកណ្តាល , ៤/ឈ្មោះ​ ថៃ​ សុខឃីម​ ភេទស្រី​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្នភូមិចាស់​ សង្កាត់ព្រែកស្តី​ ក្រុងសំពៅពូន​ ខេត្តកណ្តាល។ រីឯជនសង្ស័យម្នាក់ទៀត ជាជនដៃដល់​ (រត់គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០២គ្រឿង​ ម៉ាកហុងដាBEAT​ ពណ៌ស+ខៀវ ស៊េរីឆ្នាំ២០២១​ ពាក់ស្លាកលេខកណ្តាល1AL 6566​ លេខម៉ាសុីនJF96E9013615 លេខតួCH110C 9058446នឹងម៉ាកហុងដាឌ្រីមសង់សេ១២៥​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ២០១៨​ ពាក់ស្លាកលេខកណ្តាល1X5204​ លេខតួ​+លេខម៉ាសុីន5134005 ,ទូរស័ព្ទដៃចំនួន០៣គ្រឿង ,ដាវដែកចំនួន០១។ 

     បច្ចុប្បន្ន ជនសង្ស័យ០៤នាក់ខាងលើ ត្រូវបាននគរបាលក្រុងសំពៅពូន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី រីឯជនដៃដល់ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖