ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួន ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស(ប្រេីប្រាស់អាវុធដាវ)និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីក្រុមជនសង្ស័យខាងលើបានយកដាវកាប់លើយុវជនម្នាក់បណ្ដាលឲ្យរងរបួសដៃឆ្វេងយ៉ាងដំណំ ។ ករណីនេះ បានកើតឡើង នៅថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី ចំណុចផ្លូវជាតិលេខ១១០ ស្ថិតនៅភូមិទួលស្វាយ សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខគ្រី សុខទ្រី ហៅលុយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់ ។ ចំណែកជនសង្ស័យចំនួន០៥នាក់រួមមាន ១/ឈ្មោះ តុង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ។ បក្ខពួកជនដៃដល់(ឃាត់ខ្លួន) ,២/ឈ្មោះ ចាន់ ធារី ហៅគិរី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅសំពូន ខេត្តកណ្តាល ,៣/ឈ្មោះ ម៉េត ស្រីខួច ហៅអាខួច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកសែម សង្កាត់សំពៅសំពូន ក្រុងសំពៅពូន ខេត្តកណ្តាល , ៤/ឈ្មោះ ថៃ សុខឃីម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ រីឯជនសង្ស័យម្នាក់ទៀត ជាជនដៃដល់ (រត់គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាBEAT ពណ៌ស+ខៀវ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខកណ្តាល1AL 6566 លេខម៉ាសុីនJF96E9013615 លេខតួCH110C 9058446នឹងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្តាល1X5204 លេខតួ+លេខម៉ាសុីន5134005 ,ទូរស័ព្ទដៃចំនួន០៣គ្រឿង ,ដាវដែកចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ០៤នាក់ខាងលើ ត្រូវបាននគរបាលក្រុងសំពៅពូន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី រីឯជនដៃដល់ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ៕
ដោយ៖ ស្អាង ជ័យ