ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- សម្លេងដែលធ្លាប់គាំទ្របក្សប្រឆាំងឥឡូវលែងមានទៀតហើយក្រោយជាង១០ឆ្នាំកន្លងទៅ = ជាក់ស្តែងកម្លាំងនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅសល់ប្រមាណ១០%កុំថាឡើយជិតកន្លះនគរ?

២- ការធ្វើនយោបាយដោយរំលោភគោលការណ៍ប្រជាធិបតេយ្យ = ធ្វើឲ្យអតីតៈបក្សប្រឆាំងឈានទៅរលំរលាយ។

៣- ការចាញ់បោកគេដោយសារតែភាពល្ងង់ខ្លៅនិងការលោភលន់ = អត់មានមកបន្ទោសរាជរដ្ឋាភិបាលបានទេ?

៤-  ប្រជាជនកម្ពុជាយល់យ៉ាងច្បាស់ពីផលវិបាកនៃសេដ្ឋកិច្ចដែលមានបច្ចុប្បន្ន = ជាផលវិបាកទូទៅនៃសេដ្ឋកិច្ចសកលមិនមែនមានតែនៅកម្ពុជាទេ។

៥- ការនិយាយថារាជរដ្ឋាភិបាលកម្ពុជានឹងដួលរលំ = គឺជាការស្រមើស្រម៉ៃរបស់មនុស្សឆ្កួតដែលស្រែកឃ្លានអំណាចតែមិនបានអំណាច?

៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អួតថាជាអ្នកសេដ្ឋកិច្ច = តែនៅឆ្នាំ១៩៩៣បានធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានតែ៤-៥ខែត្រូវគេដកក្បាលចោលយ៉ាងអាម៉ាស់។

៧- រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧បានដោះស្រាយបញ្ហាជាច្រើនឃើញផ្ទាល់ភ្នែក = មានតែក្រុមឧទ្ទាមក្រៅច្បាប់ទេដែលធ្វើមិនឃើញ។

៨- មានតែក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិទេដែលមិនចង់ឲ្យកម្ពុជាមានការរីកចម្រើន = ព្រោះពួកនេះខ្លាចប្រជាជនកម្ពុជាមើលឃើញគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា។

៩- តែប្រជាជនកម្ពុជាកាន់តែមើលឃើញពីចរិតពឹសពុលរបស់ក្រុមឧទ្ទាមក្បត់ជាតិ = ដែលតែងតែធ្វើជាឧបសគ្គដល់ការីកចម្រើនរបស់ប្រទេសជាតិខ្មែរ។

១០- កាន់តែវាយប្រហារពីក្រុមឧទ្ទាមក្រៅច្បាប់មកលើរាជរដ្ឋាភិបាលកម្ពុជា = ធ្វើឲ្យប្រជាជនកម្ពុជាមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកាន់តែមុតមាំថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖