ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ក្រុមឱកាសនិយមបានយករូបភាពខ្ញុំបាទ ទៅប្រើប្រាស់ដោយបំភាន់ កេងប្រវ័ញ្ច បោកបញ្ឆោត ក្នុងចេតនាទុច្ចរិតក្នុងគ្រុបតេឡេក្រាមមួយឈ្មោះ WEALTH🇰🇭VENTURES

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះផេកផ្លូវការ របស់ខ្លួនបញ្ជាក់ថា ៖ មានក្រុមឱកាសនិយមបានយករូបភាពខ្ញុំបាទ ទៅប្រើប្រាស់ដោយបំភាន់ កេងប្រវ័ញ្ច បោកបញ្ឆោត ក្នុងចេតនាទុច្ចរិតក្នុងគ្រុបតេឡេក្រាមមួយឈ្មោះ WEALTH🇰🇭VENTURES ។

លោកលើកឡើងថា ៖ សូមបញ្ឈប់ជាបន្ទាន់….!!!   ក្រុមឱកាសនិយមបានយករូបភាពខ្ញុំបាទ ទៅប្រើប្រាស់ដោយបំភាន់ កេងប្រវ័ញ្ច បោកបញ្ឆោត ក្នុងចេតនាទុច្ចរិតក្នុងគ្រុបតេឡេក្រាមមួយឈ្មោះ WEALTH🇰🇭VENTURES…ដោយដាក់ឈ្មោះ Bunthoeun Kh167។

លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា ៖ ខ្ញុំបាទសូមបដិសេធការប្រើតេឡេក្រាមក្នុងគ្រុបខាងលើ និងសូមអំពាវនាវដល់សាធារណជនកុំមានការភាន់ច្រឡំ ព្រមទាំងសូមអំពាវនាវដល់សមត្ថកិច្ចមានវិធានាការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំដូចរូបភាពដែលបានភ្ជាប់មកជាមួយនេះ។ សូមអរគុណ។

សូមរម្លឹកថា ៖ គ្រុបតាមតេឡេក្រាមប្រភេទនេះច្រើន យករូបភាព ការវិនិយោគតាមអនឡាញ បង្ខំឱ្យដាក់លុយ រួចរងចាំប្រាក់ចំណេញ សុទ្ធតែយុទ្ធសាស្ត្របោក នៃគំនិតទុច្ចរិតរបស់ពួកគេ ។ ក្នុងនោះអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកទេស នៃអគ្គស្នងការនគរបាលជាតិ ក៏ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖