ប្រធានាធិបតីប៉ាណាម៉ាលោក José Raúl Mulino បានប្រកាសកាលពីថ្ងៃទី 29 ខែសីហាថា ចាប់ពីសប្តាហ៍ក្រោយ ប្រទេសនេះនឹងដាក់បម្រាមគោចរនៅក្នុងខេត្ត Colón និងទីក្រុង San Miguelito ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលកើនឡើង និងចាប់ផ្តើមយុទ្ធនាការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Mulino ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនេះ ដោយនិយាយថា រដ្ឋាភិបាលបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Dinoska Montalvo ដឹកនាំអភិបាលខេត្ត Colón និងអភិបាលក្រុង San Miguelito ដើម្បីអនុវត្តការសម្រេចចិត្តខាងលើ។ អាស្រ័យហេតុនេះ បម្រាមគោចរនឹងអនុវត្តចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៦៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។
ប្រធានាធិបតី Mulino បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៃឧក្រិដ្ឋកម្មដែលបានរៀបចំ និងការជួញដូរគ្រឿងញៀនដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសប៉ាណាម៉ា ជាពិសេសនៅក្នុងខេត្ត Colon និងទីក្រុង San Miguelito ។ មេដឹកនាំប្រទេសនៅអាមេរិកកណ្តាលបាននិយាយថា សកម្មភាពជួញដូរគ្រឿងញៀនរបស់ក្រុមក្មេងទំនើងបានផ្លាស់ប្តូររចនាសម្ព័ន្ធឧក្រិដ្ឋកម្មទាំងមូល ហើយកំពុងរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសនេះ។ យោងតាមស្ថិតិពីប៉ូលីសជាតិប៉ាណាម៉ា បច្ចុប្បន្ននេះមានក្រុមឧក្រិដ្ឋជនចំនួន 160 នៅក្នុងប្រទេសព្រែកជីកនេះ ដែលក្នុងនោះ 35 ក្រុមក្មេងទំនើងនៅក្នុងខេត្ត Colón និង 29 ក្រុមក្មេងទំនើងនៅក្នុងទីក្រុង San Miguelito ៕ ដោយ៖ ធីរីណា
រូបថត៖ AFP/TTXVN