ព័ត៌មានទាន់ហេតុការណ៍៖

ជើងក្រោមរបស់បក្សប្រឆាំងកំពុងរង្គោះរង្គើខ្លាំង ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និង ជនក្បត់ ជាតិ សម រង្ស៊ី ពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ 

ចែករំលែក៖

ភ្នំពេញ ៖ ជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្សុី ធ្វើនយោបាយបោកប្រជាពលរដ្ឋ ឈានដល់ឯកោ ទឹកមាត់សាបជាង ទឹកថ្លុកដានគោ ទីបំផុត ! ជើងក្រោមរបស់បក្សប្រឆាំងកំពុងរង្គោះរង្គើខ្លាំង ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និង ជនក្បត់ ជាតិ សម រង្ស៊ី ពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹម នឹងជោគវាស នា បក្សប្រឆាំងដែលចេះ តែ បែក បាក់គ្នា និង គ្មាន គោល នយោបាយច្បាស់លាស់លើស កម្ម ភាព នយោ បាយ។ ជាពិសេសការធ្វើ នយោ បាយខ្វះការពិចារណាតែងប្រឆាំងនឹង ប្រយោជន៍ ជាតិ។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេ ក៏បានសុំការ អនុគ្រោះ ពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស រួម រស់ជា មួយគណបក្សប្រជាជនកម្ពុជា បន្ត សកម្ម ភាពនយោបាយទៅមុខបន្តទៀត។

សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋ គាំទ្រ និងចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ផ្ដួចផ្ដើមដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖