ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូម្នាក់ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុគ្គលិកកាស៊ីណូម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១និង៤០នាទីឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបីចូល សណ្ឋាគារស៊ីធីប៉ោយប៉ែត ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ  ប៉ែត ។

នគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែតបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះ  ឡុង លីហ៊ួរ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅក្នុងភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ  បើកបរម៉ូតូម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខ ប-មានជ័យ1T-5430 ។ ចំណែករថយន្តធុនធំម៉ាកអ៊ីស៊ុយស៊ុយពណ៌ខៀវចង្កូតស្ដាំពាក់ផ្លាកលេខតាកែវ 3A-0984 អ្នកបើកបររត់គេចខ្លួនបាត់ក្រោយកើតហេតុ ។

នគរបាលជំនាញបញ្ជាក់ថា៖មុនពេលកើតហេតុរថយន្តបានធ្វើដំណើរតាមផ្លូវបេតុងពីជើងទៅត្បូង ដល់ផ្លូវបំបែកជាបី បានបត់ទៅទិសខាងកើតពេលបើកឆ្លងផ្លូវជាតិបានបន្តិចស្រាប់តែម៉ូតូជនរងគ្រោះបានបើកបរពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿនដល់កន្លែងកើតហេតុបានជាន់ហ្វ្រាំងបណ្ដាលឲ្យដួលអូសចូលក្រោមរថយន្តទាំងម៉ូតូនិងមនុស្សក៏ត្រូវរថយន្តកិនស្លាប់តែម្តង ។

ម៉ូតូនិងរថយន្តត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅ អធិការដ្នាននគរបាលក្រុងប៉ោយប៉ែតដើម្បដោះស្រាយតាមច្បាប់ ៕

ដោយ៖ វណ្ណា


ចែករំលែក៖