ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍៣ធំៗ ដែលរំលងមិនបាន ក្នុងខែកញ្ញា នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ ព្រឹត្តិការណ៍៣ធំៗ ដែលរំលងមិនបាន ក្នុងខែកញ្ញា នៅខេត្តសៀមរាប។ 

*១. ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 នាថ្ងៃទី១៦-១៧ ខែកញ្ញា ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។ 

*២. ព្រឹត្តិការណ៍អយន្តកាលដ៏អស្ចារ្យ ឬហៅថា សមរាត្រី នាថ្ងៃទី២១-២៣ ខែកញ្ញា ដែលអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយក្នុងមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ ។

*៣. ការដង្ហែក្បួនដ៏ធំក្នុងក្រុងសៀមរាប អមជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈប្រពៃណី នាថ្ងៃទី២៧ ខែកញ្ញា ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន និងម៉ូតូចាស់ៗជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖