ព័ត៌មានទាន់ហេតុការណ៍៖

គោ១ក្បាលត្រូវរន្ទះបាញ់ងាប់នៅក្នុងក្រោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សត្វគោ១ក្បាលត្រូវរន្ទះបាញ់ងាប់នៅក្នុងក្រោល កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិដឺ ឃុំគោកកឋិន ស្រុកថ្មពួក  ។

   នគរបាលឃុំគោកកឋិនបានប្រាប់ថាៈនៅក្នុងភូមិសាស្ត្រស្រុកថ្មពួកមានភ្លៀងពីមធ្យមទៅខ្លាំងលើ៦ឃុំទូទាំងស្រុក ចាប់ពីម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច ដោយលាយឡំជាមួយផ្គររន្ទះ ស្របពេលនោះរន្ទះបានបាញ់សត្វគោ១ក្បាលដែលម្ចាស់ឱ្យស៊ីស្មៅក្នុងក្រោលក្បែរផ្ទះបណ្តាលឱ្យងាប់នៅក្នុងក្រោល ។ 

   ប្រភពបញ្ជាក់ថាៈម្ចាស់គោមានឈ្មោះតាប់ សារ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមដឺ ឃុំគោកកឋិន ស្រុកថ្មពួក  ។ នៅក្នុងករណីនេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ។

   គួររំលឹកថាៈសត្វក្របីចំនួន៦ក្បាលបានងាប់ភ្លាមៗខណៈកំពុងដើរស៊ីស្មៅនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤  ចម្ងាយ២០០ម៉ែត្រខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

   នគរបាលរដ្ឋបាលឃុំឈ្នួរមានជ័យបានឱ្យដឹងថាៈម្ចាស់ក្របីឈ្មោះ សែម វែងនិងប្រពន្ធឈ្មោះម៉ៅ ប៉ាក រស់នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះផងដែរ ។ សរុបត្រឺមថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤នេះសត្វគោត្រូវរន្ទះបាញ់ងាប់សរុបមានចំនួន៧ក្បាលហើយនៅក្នុងខេត្តបន្ទាយមានជ័យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖