ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កាប់ដីដាំត្រាវក្រោយផ្ទះប៉ះចំគ្រាប់បែកផ្ទុះរងបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ទទួលរងបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅន្ទីរពេទ្យខេត្តបាត់ដំបង ក្រោយពីជនរងគ្រោះកាប់ដីដាំត្រាវខាងក្រោយផ្ទះកាប់ប៉ះចំគ្រាប់បែកកប់ក្នុងដីបន្សល់ទុក ចាប់តាំងពីអតីតសម័យសង្រ្គាមមកម្ល៉េះ ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកកំរៀងប្រាប់ឱ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កង រតនៈ អាយុ៣៥ឆ្នាំ ប្រកបមុខរបរធ្វើចំការ រស់នៅក្នុងភូមិ ឃុំខាងលើ។

មុនពេលកើតហេតុគេឃើញបុរសគ្រោះបានបានយកចបកាប់ទៅកាប់ដីខាងក្រោយ ផ្ទះដើម្បីដាំកូនត្រាវ ។ លុះការដាំត្រាវបានមួយចំនួនរួចហើយ បន្ទាប់មកបុរសរងគ្រោះបន្តដាំបន្ថែមទៀតក៏កាប់ដីប៉ះគ្រាប់បែកកប់ក្នុងដីបណ្តាលឱ្យផ្ទះលាន់ឡើងធ្វើឱ្យបុរសនោះទទួលរងបួសយ៉ាងធ្ងន់ ។ នៅកន្លែងកើតហេតុសមត្ថកិច្ចចុះទៅត្រួតពិនិត្យហើយរកឃើញដងឈើក១ ដើមជាកន្លឹះគ្រាប់បែកតែម្តង ។

សូមបញ្ជាក់ថា ស្រុកកំរៀងខេត្តបាត់ដំបងអតីតជាតំបន់សមរភូមិសង្រ្គាមខ្លាំងបំផុត ដែលគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហម ។ ក្រោយពីបញ្ចប់សង្រ្គាមតំបន់នោះត្រូវគេមើលឃើញថានៅតែមានសេសសល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ និងគ្រាប់មីន ដែលបន្សល់កប់ក្នុងដី ហើយតែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋខ្មែរជាបន្តបន្ទាប់ ទោះបីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដែលមានរយៈពេលជិត២០ឆ្នាំមកហើយនោះក៏ដោយ ៕ សំ វិច្ឆិកា

IMG_8621

IMG_8620

IMG_8619


ចែករំលែក៖