ព័ត៌មានទាន់ហេតុការណ៍៖

១សំណាង ក្នុងមួយម៉ឺនគ្រោះថ្នាក់ រថយន្ដកុងតឺន័រក្រឡាប់ជាច្រើនត្រឡប់ គ្រាន់តែរងរបួសប៉ុណ្ណោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដកុតឺន័រ១គ្រឿងបើកជែងគោយន្ដមិនផុត វាក់អឺនឹងរថយន្ដ១គ្រឿងទៀត ធ្វើឲ្យរេចង្កូតក្រឡាប់ផ្ងារជើងសង្កត់ម៉ូតូ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង អ្នកបើកបរម៉ូតូមើលឃើញហេតុការណ៍មិនស្រួល ក៏លោតចេញផុតពីម៉ូតូ គេចផុតពីគ្រោះថ្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង ៧ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចទល់មុខ វត្តព្រះពេជដីធ្លក នៅក្នុងភូមិពពេច ឃុំចុងដូង ស្រុកបារាយ៍ ខេត្តកំពង់ធំ ។

តាបប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា រថយន្ដ នីសាន សណ្ដោងរ៉ឺម៉កដឹកកុងតឺន័រ បានធ្វើដំណើរចេញពីក្រុង ព្រះសីហនុ ឆ្លងកាត់ទីក្រុងភ្នំពេញ ដឹកទំនិញមកទុកនៅខេត្តសៀមរាប មកដល់ចំណុចកើតហេតុ ក៏បានវ៉ាគោយន្ដមិនផុត វ៉ាក់អឺនឹងរថយន្ដ១ទៀត ធ្វើអោយរេចង្កូតក្រឡាប់ផ្ងារជើងតែម្ដង ។ រថយន្ដ ពាក់ផ្លាកលេខ ព្រះសីហនុ 3A 2671 ពណ៍បៃតង អ្នកបើកបរឈ្មោះម៉ៅ សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទី៣ ក្រុងនិង ខេត្តព្រះសីហនុ រងរបួសស្រាល និងអ្នករួមដំណើរ ឈ្មោះ រ៉ាណារុង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ មាឃ ឃុំ ព្រែកកក ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម របួសស្រាល ។ ចំណែកអ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ កែវ សុភី ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានបើកបរម៉ូតូម៉ាក សង់ C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1I 2506 ត្រូវបានរថយន្ដកុងតឺន័រសង្កត់ម៉ូតូខូចខាតខ្ទេចខ្ទីទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីម្ចាស់ម៉ូតូបានគេចផុតពីគ្រោះថ្នាក់ហើយ ក៏បានជួយទាញដៃតៃកុងឡាន និងអ្នករួមដំណើរ ដែលកំពុងជាប់ក្នុងកាបីនឡានទៀតផង ។

ក្រោយពីកើតត្រូវបានម្ចាស់ទំនិញ ក៏បានហៅរថយន្ដមកស្ទូចនៅរសៀលថ្ងៃដដែល ចំណែកការខូចខាតទាំងប៉ុន្មានត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿងអោយម្ចាស់ចរចាគ្នា សងថ្លៃខូចខាតដើម្បីបញ្ចប់រឿង ៕ ប៊ុន រិទ្ធី

Image53

Image52

Image51

Image50

Image42

Image41

Image40

Image39

Image37

Image36

Image35


ចែករំលែក៖