ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ប្រុសស្រី ៣នាក់ ទៅកាន់សាលាដំបូងខេត្ត ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ ប្រុសស្រី ៣នាក់ ជនជាតិវៀតណាម រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីចន្ទរាជាស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា លទ្ធផល បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៣ នាក់ ស្រី០១ នាក់  ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧៩១.០៧ក្រាម។

-ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់០.៣៨ ក្រាមជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង។

-អាវុធខ្លី០១ដើម(ម៉ាកឡុក)គ្រាប់១៨គ្រាប់ បង់០១ទូរស័ព្ទដៃ ០៤ គ្រឿង

-អត្តសញ្ញាណបណ្ណវៀតណាម០២ សន្លឹក,ម៉ូតូ០១ គ្រឿង, លិខិតឆ្លងដែន០២ ក្បាល ,កុំព្យូទ័រ ០១ គ្រឿង ,ព្រមទាំង ឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

ដោយ៖ សុថាន


ចែករំលែក៖