ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពអ៊ីស្រាអែលធ្វើការវាយប្រហារផ្លូវគោកចំពោះលីបង់ ក្រុមហេសបូឡាស្បថថានឹងតស៊ូប្រយុទ្ធក្នុងរយៈពេលយូរ

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ កងទ័ពអ៊ីស្រាអែលបានឈានចូលលីបង់ ហើយបើកធ្វើប្រតិបត្តិការតាមផ្លូវគោកចំពោះលីបង់ម្តងទៀតបន្ទាប់ពីរំលងរយៈពេល ១៨ ឆ្នាំដើម្បីវាយប្រហារទៅលើគោលដៅយោធារបស់ក្រុមហេសបូឡា។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ មុននឹងប្រិតបត្តិការរប់សកងទ័ពអ៊ីស្រាអែល លោក Naim Qassem អគ្គលេខាធិការរងនៃក្រុមហេសបូឡាបានថ្លែងកថាតាមប្រព័ន្ធវីដេអូ ស្បថថានឹងធ្វើការតទល់និងការពារលីបង់ ហើយក៏បានត្រៀមរួចរាល់ហើយសម្រាប់ការធ្វើការប្រយុទ្ធរយៈពេលយូរផងដែរ។

      នាថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ីស្រាអែលកំពុងអនុលោមតាមផែនការរបស់អគ្គសេនាធិការនិងបញ្ជាការដ្ឋានភាគខាងជើងធ្វើប្រតិបត្តិការ”មុខព្រួញភាគខាងជើង” ដោយឈានចូលភូមិលីបង់ដែលស្ថិតនៅក្បែរព្រំដែនអ៊ីស្រាអែលដើម្បីធ្វើការវាយប្រហារតាមផ្លូវគោកដែលមានកម្រិត មួយចំណែកនិងសំដៅមុខព្រួញចំពោះគោលដៅក្រុមហេសបូឡាដែលគំរាមកំហែងដោយផ្ទាល់ចំពោះសហគមន៍ភាគខាងជើងរបស់អ៊ីស្រាអែល។ កងទ័ពជើងអាកាសនិងទាហានកាំភ្លើងរបស់អ៊ីស្រាអែលបានផ្តល់ការគាំទ្រដល់កងទ័ពជើងគោកក្នុងការវាយប្រហារដោយចំគោលដៅ។

      កងទ័ពអ៊ីស្រាអែលបានថ្លែងថា ប្រតិបត្តិការ”មុខព្រួញភាគខាងជើង”នឹងបន្តធ្វើអនុលោមតាមការវាយតម្លៃចំពោះស្ថានការណ៍ ហើយធ្វើក្នុងពេលដំណាលគ្នាជាមួយនឹងខ្សែប្រយុទ្ធផ្សេងទៀតដូចជាតំបន់ហ្កាហ្សាជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖