ព័ត៌មានទាន់ហេតុការណ៍៖

សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទទូទាំងប្រទេស ។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្សព្វផ្សាយកាលពីវេលាម៉ោង៥និង២៦នាទី ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ យ៉ាងដូច្នេះថា៖

«បងប្អូនជនរួមជាតិជាទីស្នេហា!

មួយរយៈកន្លងមកដែលខ្ញុំធ្វើដំណើរទៅតាមខេត្ត ខ្ញុំតែងឆ្លៀតចូលពិនិត្យការលក់ដូររបស់ប្រជាជនតាមទីផ្សារមួយចំនួន។ បញ្ហាប្រឈមរបស់អាជីវករតាមផ្សារគ្រប់ប្រភេទមានដូចៗគ្នា គឺអាណត្តិលើសិទ្ធិកាន់កាប់ ប្រើប្រាស និងអាស្រ័យផលរហូតបងប្អូនស្នើសុំមកខ្ញុំឱ្យពន្យាអាណត្តិឱ្យបានច្រើនឆ្នាំ។

យុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង និងដើម្បីការពារផលប្រយោជន៍អាជីវករតកូនតចៅយូរអង្វែង ជៀសវាងពួកអាក្រក់ដើរភូតភរបោកប្រាស់។ ខ្ញុំបានពិភាក្សាជាមួយសហការី ពិសេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសារាចរស្តីពី (ការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស)។

តាមរយៈសារាចរណ៍នេះ បងប្អូនអាជីវករ នឹងទទួលបានសិទ្ធិតកូនតចៅ ដោយគ្មានពេលកំណត់ ហើយមិនចាំបាច់ស្នើសុំពន្យាពេលទៀតទេ។ ដោយឡែក ផ្សារកំពង់ឆ្នាំងដែលបានស្នើសុំពន្យាអាណត្តិពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៤០ ដែលខ្ញុំយល់ព្រមសប្តាហ៍មុននេះ ក៏ត្រូវបានបន្តគ្មានទីបញ្ចប់តកូនតចៅដែរ។

សុំបងប្អូនជួយថតសារាចរនេះ ចែកគ្នារក្សាទុក ឬបិទតាមតូបលក់ដូរ ដើម្បីបង្ហាញពួកអាក្រក់ និងប្រាប់ពួកគេថាឈប់បោកប្រាស់តទៅទៀតទៅ» ៕

1

2

3


ចែករំលែក៖