ប្រទេសកូរ៉េ៖ នៅក្នុងឱកាសចូលរួម ពិព័រណ៌ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ ២០២៤ (KADEX) លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Bilal DURDALI អនុរដ្ឋមន្រ្តីការពារជាតិតួកគី នៅទីក្រុងដេជុន សាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីលទ្ធភាពពង្រឹងសហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជា និងតួកគី។
ជំនួបនេះគឺជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងវិស័យការពារជាតិ ដោយការពិភាក្សាបានផ្តោតលើការពង្រឹងសមត្ថភាពទ័ព តាមរយៈការហ្វឹកហ្វឺនបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងបច្ចេកវិទ្យាការពារជាតិ។
គួរបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូចូលរួមពិព័រណ៌ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ និងសន្និសីទមេបញ្ជាការកងទ័ពជើងគោកកូរ៉េ-អាស៊ាន លើកទី១ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក” ទីក្រុងដេជុន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤៕
ដោយ៖ តារា