ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បដិសេធ សំណើពីមគ្គុទេសក៍ទេសចរណ៍សៀមរាប ដែលស្នើ សម្តេច ឲ្យបើកកាស៊ីណូនៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈវិដេអូឃ្លីប ដែលទើបតែបង្ហោះ ក្នុងឱកាសពេលដែលជួបជជែក និងពិគ្រោះយោបល់ ជា លក្ខណៈ ក្រៅផ្លូវការ និងគ្មានការព្រាងទុកជាមួយបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍នៅខេត្តសៀមរាប កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធភ្លាមៗ ចំពោះ មគ្គុទេសក៍ទេសចរណ៍ ដែលបានស្នើរសុំសម្តេចឲ្យមានការបើកទេសចរណ៍កែច្នៃ(កាស៊ីណូ) នៅខេតុ្តសៀមរាប។ សម្តេចធិបតីបានលើកឡើងថា ៖ ទឹកដីខេត្តសៀមរាបគឺជាកន្លែងវប្បធម៌ដ៏ធំរបស់កម្ពុជា ដោយ មិនត្រូវឲ្យមានបនល្បែងឬកាស៊ីណូនោះឡើយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើង ថា «មិនអនុញ្ញាតឲ្យមានការបើកកាស៊ីណូទេ ពីព្រោះទឹកដីនេះគឺជាទឹកដីវប្បធម៌របស់ យើងដែលលាយគ្នាជាមួយកសិកម្ម»។

នៅក្នុងឱកាសសំណេះសំណាលដោយគ្មានការព្រាងទុកនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រាប់ដល់មគ្គុទេសក៍ទេសចរណ៍ទាំងនោះផងដែរថា រាជរដ្ឋាភិបាល នឹងខិតខំអភិវឌ្ឍន៍ខេត្ត សៀមរាប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺផ្នែក ហេដ្ឋារចនាសម្ព័ន្ធ , កញ្ចប់ ទេសចរណ៍ ដោយយកតាមមាត់ស្ទឹងសៀមរាបបង្កើតជាផ្សា ឬកន្លែងកម្សាន្ត ជាពិសេសទៅទៀតនោះ គឺផ្សារមួយទៀតដែលនឹងអនុញ្ញាតឲ្យមានលក់ តែវត្ថុបុរាណខ្មែរមានភ្លេងជាប្រពៃណីខ្មែរជាដើម ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងជាថ្មីម្តងទៀតផងដែរថា ខេត្តសៀមរាបគឺត្រូវតែ ពង្រឹង សន្តិសុខឲ្យខាងតែបាន ខណៈខេត្តនេះគឺជាខេត្តវប្បធម៌ ខេត្តអច្ឆរិយៈ ដែលមាន ភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនជារៀងរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំ ដូច្នេះត្រូវ តែ ការពារ នូវសន្តិសុខឲ្យបានរឹមមាំបំផុត ដោយមិនត្រូវ ធ្វេស ប្រហែស នោះ ឡើយ ចំពោះបញ្ហាសន្តិសុខនេះ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ៖ ព្រះរាជាណាចក្រអច្ឆរិយៈទឹកដីមួយ ដែលមានប្រវត្តិសាស្រ្តដ៏រស់រវេីក។ បុរាណកាលដ៏យូរលង់ ពោរពេញដោយស្នាដៃល្អវិចិត្រច្រេីនសន្ធឹកសន្ធាប់ ។ 

ក្រសួងទេសចរណ៍ សូមឱ្យស្វែងយល់ពីភាពអស្ចារ្យនៃធម្មជាតិ និងបូជនីយដ្ឋានដ៏អស្ចារ្យដែលគ្រប់គ្នាស្ងេីចសរសេីរ។ រាប់ចាប់តាំងពីប្រាសាទសាសនាហិណ្ឌូ ក៏ដូចជាព្រះពុទ្ធសាសនា រហូតដល់ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ សម្បូរទៅដោយ រុក្ខជាតិក្រោមបាតសមុទ្ររាប់សែនប្រភេទ មហាសមុទ្រ ភ្នំ ព្រៃឈេីដ៏ក្រាស់ សិល្បៈនៃការធ្វើម្ហូប បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ទេសចរគ្រប់ៗរូប។

ទឹកដីសុវណ្ណភូមិយើងនេះ ទទួល យកការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា។ រាប់ចាប់ពីជនបទរ ហូតដល់ទីក្រុងដ៏ស៊ីវិល័យរបស់យេីង ស្នាមញញឹម គឺជាការទាក់ទាញ និងស្វាគមន៍ ចេញពីបេះដូងដ៏បរិសុទ្ធរបស់ប្រជាជនខ្មែរ។ ពួកយេីងស្វាគមន៍លោកអ្នកមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ។ 

អ្វីដែលអស្ចារ្យ ពិភពលោកមិនអាចធ្វើដូច គឺ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី (Equinox) តែងតែកើតមាន ២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវ ដែលក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៤នេះ អាចកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត៕

ដោយ ៖ សិលា


ចែករំលែក៖