ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅចំណុចភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដែលបាននិងកំពុងជន់លិច។
នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរជំនាញ ធ្វើការបើកទ្វារទឹកនៅចំណុចបឹងស្នាយផ្នែកខាងក្រោម ដើម្បីរំដោះទឹកចេញពីផ្ទៃអាងខាងលើនេះ។ ហើយបើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីធ្វើការបើកទ្វារទឹកខាងផ្នែកក្រោមរួច ប្រហែលពី ៣ទៅ ៤ម៉ោង ទឹកជន់នៅក្នុងអាងខាងលើនេះនឹងស្រកជាធម្មតាវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានឱ្យដឹងដែរថា ចប់រដូវបុណ្យភ្ជុំ ប៉ុន្តែនៅត្រៀមរៀបចំបុណ្យចេញវស្សាមួយទៀត។
ជាក់ស្ដែងស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ប្រចាំថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖
១. ទឹកមានកម្ពស់ ស្មេីនិង 12.50m ធៀបថ្ងៃម្សិលម៉ិញ ទឹកស្រក 0.30m
* កំពស់ទឹកត្រូវប្រុងប្រយ័ត្ន 15,20m។ បច្ចុប្បន្នកំពស់ទឹកទាបជាងកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន -2.70m
២. ទឹកទន្លេមេគង្គចូលព្រែកបានចំនួន៖ 37/41ព្រែក។ តាមបណ្តាស្រុក៖
1-ស្រុកស្ទឹងត្រង់៖ 5/5 ព្រែក
2-ស្រុកកំពង់សៀម៖ 9/11 ព្រែក
3-ស្រុកកងមាស៖ 11/13 ព្រែក
4-ស្រុកកោះសូទិន៖ 5/5 ព្រែក
5-ស្រុកស្រីសន្ធរ៖ 7/7 ព្រែក។
(ទន្ទឹមនិងនោះព្រែកមួយចំនួនបានហូរចេញទៅក្នុងទន្លេមេគង្គវិញ)៕
ដោយ៖ តារា